ខំតស៊ូរពីបាតដៃទទេ រហូតក្លាយជាបុគ្គលជោគជ័យម្នាក់ បងស្រី ទ្រី ដាណា នៅតែមិនភ្លេចគុណ លៀសហាល ព្រោះលៀសហាលនេះ...
-

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា បងស្រី ទ្រី ដាណា ជាម្ចាស់ហាង ពេជ្រ និងជាម្ចាស់ក្រុមហ៊ុន NNP CAMBODIA SKIN CARE ទម្រាំតែគាត់ជោគជ័យមកដល់ថ្ងៃនេះគឺគាត់ធ្លាប់ឆ្លងកាត់ជីវិតលំបាកជាច្រើនរួចមកហើយនៅក្នុងជីវិតរបស់គាត់ ។

ដោយការតស៊ូរចាប់ផ្តើមពីគ្មានអ្វីសោះនៅក្នុងខ្លួនមានតែគំនិត ដោយសព្វថ្ងៃនេះបងស្រី ទ្រី ដាណា បានប្រែក្លាយខ្លួនទៅជាស្ត្រីម្នាក់ដែលដឹកនាំស្ត្រីជាង 7 ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា អោយចេះធ្វើជំនួញនិងទទួលបានជោគជ័យខ្លាំងដោយសារតែយុទ្ធសាស្ត្រទីផ្សាររបស់គាត់ ។

យ៉ាងណាមិញបន្ទាប់ពីទទួលបានភាពជោគជ័យគេសង្កេតឃើញថា បងស្រី ទ្រី ដាណា មិនបានពួនសំងំ ចាយប្រាក់ដែររកបានតែម្នាក់ឯងទេ គឺបងស្រីតែងតែយកប្រាក់ដែររកបានមួយចំនួនទៅជួយដល់ប្រជាជនកម្ពុជាដែលកំពុងជួបការលំបាកនិងខ្វះខាតជាដើម ចំណុចនេះហើយធ្វើឲ្យបងស្រី ទ្រី ដាណា ជាមនុស្សស្រីម្នាក់ដែលទទួលបានការគាំទ្រ និងគួរជាទីចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ព្រោះតែសកម្មភាព និងចិត្ត សប្បុរសធម៍របស់ បងស្រីផងដែរ ។

នៅកាលពីពេលថ្មីៗនេះដែរ បងស្រីបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលគ្រប់គ្នាដោយបងស្រី ទ្រី ដាណា បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ «សួរតាមត្រង់អ្នកណាខ្លះធ្លាប់ញាំលៀសហាល​ សូមជួយគាំទ្រទាំងអស់គ្នាណា​ ព្រោះលៀសហាលនេះចិញ្ចឹមខ្ញុំតាំងពីតូចមក (ឪពុកខ្ញុំគាត់ជាអ្នកលក់លៀស)» ៕