ភ្នំពេញ ៖ ដូចដែរមហាជនបានជ្រាបហើយថា នៅកាលពីម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុទទួល ស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាដល់អ្នកទេសចរផងដែរ។
នេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេក BTV Cambodia បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសផេករបស់ខ្លួនថា ៖ យោងតាមរូបភាពពីសារព័ត៌មានAP បានបង្ហាញថា មានអ្នកដំណើរជនជាតិអាមេរិកម្នាក់បញ្ជាក់ពីការសប្បាយរីករាយ,ដឹងគុណចំពោះកម្ពុជា ដោយលុតជង្គង់ និងលើកដៃសំពះក្បែរនាវាទេសចរណ៍Westerdam ដោយសារតែចិត្តមេត្តាធម៌របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឱ្យនាវាទេសចរណ៍នេះចូលចត ខណៈដែលប្រទេសចំនួន៥បដិសេធមិនឱ្យចូលចត ដោយសារភ័យខ្លាចជំងឺCovid 19។
ជាមួយគ្នានេះដែរ ចំពោះការចុះទទួលស្វាគមន៍ដោយផ្ទាល់យា៉ងកក់ក្តៅជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam របស់សម្តេច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវលោក លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារជាសាធារណៈតាមប្រព័ន្ធទ្វីតទ័រ (Twitter) ប៉ុន្មានម៉ោងមុននេះ ដោយកោតសរសើរនិងអរគុណដល់ប្រទេសកម្ពុជាដែលបានទទួលអនុញ្ញតឲ្យនាវា Westerdam ដែលគេភ័យខ្លាចឆ្លងមេរោគកូរ៉ូណា សាររបស់លោក ត្រាំ បានបញ្ជាក់ថា៖ «សូមអរគុណដល់ប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលអនុញ្ញតឲ្យនាវា Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា។ សហរដ្ឋអាមេរិកនឹងចងចាំពីកាយវិការមនុស្សធម៌នេះ»៕