ស្លា ប់ ទៀតហើយ ! នៅហុងកុង មានបុរសម្នាក់ទៀតហើយ បាត់បង់ជីវិត ដោយសារតែ ឆ្លងវីរ៉ុស កូរ៉ូណា (Covid19)
ស៊ីហៀង
-

(ហុងកុង ) អាជ្ញាធរមន្ទីរពេទ្យក្នុងតំបន់បានប្រកាសនៅព្រឹកនេះថានៅក្នុងទីក្រុង ហុងកុង មានមនុស្សម្នាក់ទៀតហើយបានបាត់បង់ជីវិតដោយសារ ឆ្លងវីរ៉ុស កូរ៉ូណា (Covid 19 ) ។

យ៉ាងណាមិញ ជនរងគ្រោះជាបុរសចំណាស់អាយុ ៧០ ឆ្នាំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុស កូរ៉ូណា (covid 19 ) នៅកាលពីថ្ងៃទី ១៤ ខែកុម្ភៈ មុនពេលគេយកបុរសម្នាក់នេះទៅសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ Princess Margaret ។

ជនរងគ្រោះទី ១ នៅហុងកុងគឺបុរសមានអាយុ ៣៩ ឆ្នាំ បានឆ្លងវីរ៉ុស កូរ៉ូណា (Covid 19 ) នេះបានបាត់បង់ជីវិត កាលពីថ្ងៃទី ៤ ខែកុម្ភៈ ដោយសារតែឆ្លងវីរ៉ុសនេះ បន្ទាប់ពីបុរសម្នាក់នេះគាត់បានជិះរថភ្លើងដែលមានល្បឿនលឿនពីទីក្រុង ហុងកុង ទៅកាន់ទីក្រុងអ៊ូហាននៅកាលពីថ្ងៃទី២១ ខែមករា កន្លេងទៅនេះដោយបានត្រឡប់មកពីទីក្រុងអ៊ូហានវិញនៅថ្ងៃទី២៣ ខែមករា។

គួរបញ្ចាក់ផងដែរថា ទីក្រុងហុងកុងបានបិទព្រំដែនរបស់ខ្លួនជាបណ្តោះអាសន្នជាមួយប្រទេសចិនហើយបានបញ្ឈប់ការចេញលិខិតអនុញ្ញាតឲ្យធ្វើដំណើរទៅទេសចរចិនដីគោកផងដែរ។

គួរបញ្ចាក់ផងដែរថាឥឡូវនេះមានករណីឆ្លងវីរុសនេះចំនួន ៦២ ករណីនៅទូទាំងទីក្រុងហុងកុងនិងមានអ្នកបាត់បង់ជីវិតចំនួន ២ នាក់ហើយ ៕ ប្រភព៖ CNN