ទោះខ្ញុំមិនមែនជាអ្នកចំរៀងតែខ្ញុំមានសិទ្ធនៅក្នុងការច្រៀងរាំ​ តាមអារម្មណ៍និងភាពស្រលាញ់ចូលចឹត្តរបស់ខ្ញុំ តើខុសដែរទេ គ្រាន់តែចង់លើកស្ទួយ....
ស៊ីហៀង
-

ប្រិយមិត្តជាទីមេត្រី បើនិយាយបីលោកស្រី ទ្រី ដាណា ប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខាន ព្រោះលោកស្រី ទ្រី ដាណា គឺជាអ្នកជំនួញស្រីម្នាក់ពោពេញទៅដោយទេពកោសល្យនិងចំណេះជំនាញពេញខ្លួន ។

មិនត្រឹមតែប៉ុណ្ណោះទេ លោក ស្រី ទ្រី ដាណា ក៏មានដុងជាអ្នកសិល្បះម្នាក់នៅក្នុងខ្លួនដែរប៉ុន្តែលោកស្រីមិនមែនជាអ្នកសិល្បះឡើយគ្រាន់តែលោក ស្រី ទ្រី ដាណា ចូលចិត្តច្រៀងរាំកម្សាន្តដើម្បីបំបាត់ភាពធុញធប់និងភាពតានតឹងនៅក្នុងអារម្មណ៍របស់លោកស្រីតែប៉ុណ្ណោះ ។

ជាក់ស្តែងយើងឃើញថារាល់បទចម្រៀងដែលលោកស្រី ទ្រី ដាណា ធ្វើការបកស្រាយ គឺតែងតែទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់មហាជន នៅលើបណ្តាញសង្គមហ្វេសប៊ុក និងនៅលើប្រព័ន្ធ យូធូប ហើយនៅក្នុងបទចម្រៀងដែលលោកស្រី ទ្រី ដាណា លើកយកមកបកស្រាយនោះគឺភាគច្រើនលោកស្រី យកបទពីជំនាន់មុនមកច្រៀង ដូចជាបទចម្រៀងរបស់លោកតា សុិន សុីសាមុត ជាដើម។

ហើយអ្វីដែរសំខាន់នោះគឺលោកស្រី ទ្រី ដាណា តែងតែប្រកាន់ខ្ចាប់នៅគោលគំនិងរបស់គាត់ថា « ចំពោះការយកបទចម្រៀង ជំនាន់មុនមកច្រៀងគឺមិនមែនដើម្បីរកចំណូលដូចជាអ្នកសិល្បះផ្សេងៗទេ គឺលោកស្រីគ្រាន់តែស្រឡាញ់និងចង់លើកស្ទួយដើម្បីឲ្យបទចម្រៀងទាំងនោះទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រឡើងវិញ ដូច្នេះសូមបងប្អូនជួយគាំទ្របទចម្រៀងរបស់តារាចម្រៀងសម័យមុនផង » ។

ដោយឡែកនៅមុននេះបន្តិច អ្នកស្រីបានធ្វើការបង្ហោះសារនៅលើហ្វេសប៊ុកផេករបស់លោកស្រីដោយមានខ្លឹមសារថា ៖  « ជិតចេញបទចំរៀងមួយទៀតហេីយបងប្អូន ។ ទោះខ្ញុំមិនមែនជាអ្នកចំរៀងតែខ្ញុំមានសិទ្ធនៅក្នុងការច្រៀងរាំ​ តាមអារម្មណ៍និងភាពស្រលាញ់ចូលចឹត្តរបស់ខ្ញុំតែខ្ញុំក៏បានចែករំលែកនូវភាពរិករាយនេះទៅដល់បងប្អូនទាំងអស់គ្នាផងដែរ​ សំរាប់អ្នកដែលចូលចឹត្តស្តាប់កំសាន្ត​ រីករាយជាចិន្ចតែបេីអ្នកមិនពេញចិត្តសូមអូសរំលងទៅ(ផ្តល់សិទ្ធពេញលេញ) » ៕