ប្រពៃខ្លាំងណាស់ ! ផ្សារទំនើប AEON Mall របស់ជប៉ុន បានជួយប្រជាកសិករខ្មែរ តាមរយៈការយកស្ពៃក្តោបទៅដាក់លក់នៅក្នុងផ្សារទំនើបរបស់ខ្លួន
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រី នៅក្នុងពេលថ្មីៗនេះ ប្រជាករករមួយចំនួននៅក្នុងប្រទេសកម្ពុជា ពួកគាត់មានតែងតែរអ៊ូរទាំជារឿយៗថាដំណាំនិងបន្លែរបស់ប្រជាកសិករខ្មែរ លក់មិនសូវដាច់ ហើយមិនសូវបានថ្លៃទៀត ទាំងនេះគឺដោយសារតែខ្វះការសហការលក់ពីស្ថាប័ន ពាក់ព័ន្ធមួយចំនួន​ដូចជាផ្សារទំនើបជាដើម។

បន្តែការរអ៊ូរទាំរបស់បងប្អូនប្រជាកសិករខ្មែរយើងមិនបានអត់ប្រយោជន៍ឡើយពេលនេះពិតជារំភើបខ្លាំងណាស់ព្រោះមានផ្សារទំនើបដ៏ធំនិងល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាគឺផ្សារទំនើបAEON Mall Phnom Penh ដោយគណៈគ្រប់គ្រងផ្សារ AEON Mall Phnom Penh សម្រេចទទួលទិញ និងដាក់លក់ស្ពៃក្តោបខ្មែរ នៅក្នុងផ្សារទំនើបរបស់ខ្លួន ដែលស្ពៃក្តោបទាំងនោះ ដាំដុះនៅក្នុងទឹកដីខេត្តបាត់ដំបង។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្សារទំនើប AEON Mall Phnom Penh​ បានចុះផ្សាយ ក្នុងន័យទាំងស្រុងថា “អតិថិជនជាទីគោរព!ឥឡូវនេះ អតិថិជនអាចជាវស្ពៃក្ដោបខ្មែរដាំដុះដោយបងប្អូនកសិករខាងបាត់ដំបងផ្ទាល់ នៅផ្សារទំនើបអ៊ីអនយើងខ្ញុំ ក្នុងតម្លៃត្រឹមតែ $0.8០/kg ប៉ុណ្ណោះ! សូមចូលរួមគាំទ្រកសិផលខ្មែរទាំងអស់គ្នា ដើម្បីជួយប្រជាកសិករយើង???? សូមអរគុណសម្រាប់ការជាវទំនិញនៅផ្សារទំនើបអ៊ីអនយើងខ្ញុំ ៕