នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រកាសថា ស្ដ្រីជនជាតិអាមេរិក​ ដែលជាអ្នកដំណើរលើនាវាWesterdam បានជាសះស្បើយពីវីរុស COVID-19 ហើយ
-

បរទេស៖  ប្រិយមិត្តជាទីមេត្រី ស្ត្រីជនជាតិអាមេរិកអាយុ៨៣ឆ្នាំម្នាក់ត្រូវបានគេរកឃើញថាមានផ្ទុក វីរ៉ុស កូរ៉ូណា (Covid 19) បន្ទាប់ពីស្ត្រីចំណាស់រូបនេះនិងក្រុមគ្រួសារបានចុះពីលើនាវាកម្សាន្ដយក្យ Westerdam រួចធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ហើយត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh នៅក្នុងប្រទេស ម៉ាឡេស៊ី ផ្ទាល់តែម្តង ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Wan Azizah Wan Ismail បានអះអាងថា ស្ត្រី​ជនជាតិ​អាមេរិក វ័យ៨៣ឆ្នាំ ​ដែលជា​អ្នកដំណើរ​លើ​នាវាកម្សាន្ដយក្យ Westerdam ហើយ​មាន​ផ្ទុកវីរុស COVID-19 ឥឡូវនេះលែងមាន​វីរុស​​ក្នុង​ខ្លួន​ទៀតហើយ​។ ការប្រកាសនេះបានធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២០។ លោកស្រីបានបញ្ជាក់ទៀតថា ទោះបីជាស្ដ្រីរូបនេះធ្វើការពិនិត្យលែងមានវីរុសទៀតហើយក្ដី ក៏ប៉ុន្តែខាងក្រសួងសុខាភិបាលម៉ាឡេស៊ី ត្រូវវ​បន្ត​ស្នាក់នៅ​មន្ទីរពេទ្យ​មួយរយៈ​ពេល​ទៀត​សិន​ ដើម្បីតាមដានពិនិត្យសុខភាព។

គួររំលឹកផងដែរថា អ្នកដំណើរអាមេរិករូបនេះ និងស្វាមី បានចាកចេញពីកម្ពុជាកាលពីសប្ដាហ៍មុន។ ទៅដល់ទឹកម៉ាឡេស៊ី អ្នកស្រីក៏ត្រូវប្រកាសថា មានកូរ៉ូណាវីរុស ឯប្ដីរបស់គាត់ មិនមានឡើយ។ មុនការចាកចេញពីកម្ពុជា អ្នកទាំងពីរ ត្រូវបានអាជ្ញាធរសុខាភិបាលកម្ពុជា ធ្វើតេស្តសុខភាព ហើយរកមិនឃើញកូរ៉ូណាវីរុសឡើយ។ នៅទឹកដីម៉ាឡេស៊ី ស្រ្តីអាមេរិករូបនេះ ត្រូវបានធ្វើតេស្តពីរដង ហើយក៏មានលទ្ធផលវិជ្ជមានទាំងពីរដង មុននឹងបង្ហាញលទ្ធផលអវិជ្ជមានពេលនេះ។

គួរបញ្ជាក់ដែរថា បើ​គិត​ត្រឹម​ម៉ោង៨ ព្រឹក​ថ្ងៃសុក្រ​ ទី២១ ខែកុម្ភៈ នេះ​ដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លា ប់ទាំងអស់កើនដល់២​​ ២២៤នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៧៦ ១៨៤នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានSouth China Morning Post។