រំភើបជំនួស ! បងស្រីចិត្តធម៍ ទ្រី ដាណា បានសំរេចចិត្តជូនតាមការស្នេីរសុំរបស់លោកនាយកសាលាអនុវិទ្យាល័យព្រែកព្នៅសុំបន្ទប់ទឹកអនាម័យស្តង់ដារដែលចំណាយទឹកប្រាក់អស់...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា លោកស្រី ទ្រី ដាណា ជាម្ចាស់ហាង ពេជ្រ និងជាម្ចាស់ក្រុមហ៊ុន Dana Try Cambodia Trading CO., LTD ទម្រាំតែលោកស្រី ជោគជ័យមកដល់ថ្ងៃនេះគឺគាត់ធ្លាប់ឆ្លងកាត់ជីវិតលំបាកជាច្រើនរួចមកហើយនៅក្នុងជីវិតរបស់គាត់ ។

ដោយការតស៊ូរចាប់ផ្តើមពីគ្មានអ្វីសោះនៅក្នុងខ្លួនមានតែគំនិត ដោយសព្វថ្ងៃនេះលោកស្រី ទ្រី ដាណា បានប្រែក្លាយខ្លួនទៅជាស្ត្រីម្នាក់ដែលដឹកនាំស្ត្រីជាង 7 ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា អោយចេះធ្វើជំនួញនិងទទួលបានជោគជ័យខ្លាំងដោយសារតែយុទ្ធសាស្ត្រទីផ្សាររបស់លោកស្រី ។

យ៉ាងណាមិញនៅមុននេះបន្តិចលោកស្រី ទ្រី ដាណា បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមថា ៖ ថ្ងៃនេះនាងខ្ញុំបានសំរេចចិត្តជូនតាមស្នេីរសុំរបស់លោកនាយកសាលាអនុវិទ្យាល័យព្រែកព្នៅសុំបន្ទប់ទឹកអនាម័យស្តង់ដារដែលចំណាយទឹកប្រាក់អស់6650$ជូនតាមសំណេីរ​ ។ នេះដោយសាររូបនាងខ្ញុំធ្លាប់សិក្សានៅសាលាពីមុនមក​ ហេីយ​នាងខ្ញុំសង្ឃឹមថាប្អូនៗជំនាន់ក្រោយនឹងខិតខំសិក្សាដេីម្បីជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ​ ។ អរគុណសន្តិភាព? ៕