ប្រិយមិត្តជាទីមេត្រី ថ្មីៗនេះមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការសម្តែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងណាស់ បន្ទាប់ពីបានឃើញទឹកចិត្តដ៏សែនល្អប្រពៃរបស់គ្រួសារមួយក្រុមបាននាំយកធុងសំរាមជាង១រយធុង ទៅប្រគេនជូនព្រះសង្ឃតាមវត្តអារាម សរុបបាន ១១ វត្ត រួចហើយ ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Praskhanrith Furniture បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ទុក វីរុសកូរូណា មួយភ្លែតសិន(Corona) ហើយមកទទួលបុណ្យជាមួយខ្ញុំទាំងអស់គ្នា ធុងសំរាម ជាងមួយរយធុង ត្រូវបានប្រគេនជូនព្រះសង្ឃតាមវត្តអារាម សរុបបាន 11វត្ត សូមជូនផលបុណ្យទាំងអស់នេះដល់បងប្អូនរួមទាំងគ្រួសាររបស់ខ្ញុំទាំងទទួលបានសេចក្ដីសុខ រកសុីមានបានទាំងអស់គ្នា» ។

បន្ទាប់ពីបានឃើញដូច្នេះហើយមានមហាជនជាច្រើនបានសម្តែងនៅសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតទៅដល់គ្រួសាររបស់បងបស្រីខាងលើ ៕









