ទៀតហើយ ! នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យាបានធ្វេីការឃាត់ខ្លួនជនសង្ស័យ​០១នាក់​ពីបទ​ ឆបោក​ (តាមប្រព័ន្ធបណ្ដាញសង្គម​ Instagram)​
ស៊ីហៀង
- 1742

ភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង​១៦​​និង​៣០នាទី​ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក​ ​បានចុះសហការណ៍ជាមួយនាយកដ្្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យាបានធ្វេីការឃាត់ខ្លួនជនសង្ស័យ​០១នាក់​ពីបទ​ ឆបោក​ (តាមប្រព័ន្ធបណ្ដាញសង្គម​ Instagram)​នៅចំណុចផ្ទះជួលលេខ​១៣Eo​ ផ្លូវ១៨៥​ ក្រុម១៧​ ភូមិ២​ សង្កាត់​ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ Hama Dou Abdou ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ជនជាតិនីហ្សេរីយ៉ា​ ស្នាក់នៅផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥​ ក្រុម១៧​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រារាជធានីភ្នំពេញ មានមុខរបរជាកីឡាករបាល់ទាត់ ។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ ក្រសួងមហាផ្ទៃ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។