ទៀតហើយ ! ទោះយកជីវិតទៅប្តូរក៍ មិនឈ្នះអ្នកមានអំណាចដែរ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ត្រូវគេលួចដុត និងបំផ្លាញសត្វព្រៃដែលជិតផុតពូជ របស់ខ្មែរជាច្រើន
ស៊ីហៀង
-

ប្រិយមិត្តជាទីមេត្រី ដូចដែលបងប្អូនបានជ្រាបហើយថា ព្រះអង្គប៊ុន សាលួតបានលះបង់គ្រប់បែបយ៉ាងហើយសូម្បីតែអាយុជិវិតដើម្បីការពារនិងថែរក្សាព្រៃឈើនិងសត្វព្រៃនៅតំបន់នោះទុកសម្រាប់កូនចៅជំនាន់ក្រោយឲ្យបានស្គាល់។

ជាមួយគ្នានេះដែរនៅមុននេះបន្តិចបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ៖ នៅពេលដែលបងប្អូនខ្មែរកំពុងតែសស្រាក់សស្រាំជួយដល់លោកបេន ដាវិស ស្រាប់តែទទួលបានដំណឹងដ៏រន្ធត់មួយ គឺមានភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ព្រៃដែលមានទំហំប្រមានជាង៣ម៉ឺនហិកតាត្រូវបានឆេះអស់៧០%និងបំផ្លាញសត្វព្រៃដែលជិតផុតពូជជាច្រើនដោយស្នាដៃរបស់បទល្មើសនៅតំបន់នោះ???

 ព្រះអង្គប៊ុន សាលួតបានលះបង់គ្រប់បែបយ៉ាងហើយសូម្បីតែអាយុជិវិតដើម្បីការពារនិងថែរក្សាព្រៃឈើនិងសត្វព្រៃនៅតំបន់នោះទុកសម្រាប់កូនចៅជំនាន់ក្រោយឲ្យបានស្គាល់។ តើអាចទេ អាចចូលរួមម្នាក់បន្តិចបានដើម្បីរួមចំណែកជាមួយព្រះអង្គដើម្បីអភិរក្សព្រៃឈើយើងទេ? ព្រះអង្គសូមបិណ្ឌបាត្រអាត្រាក់មួយដែលមានតំលៃប្រហែលជា៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីរៀបចំធ្វើផ្លូវភ្លើងដើម្បីបញ្ចៀសភ្លើងឆេះព្រៃទៀត???☎️ 012 315 753(ព្រះអង្គម្ចាស់ ប៊ុនសាលួត) /0975875376 (អៀង ,ភ្នំរូងដែក) ៕