រំជួលចិត្តណាស់ ! ពេលនេះ លោកស្រី ទ្រី ដាណា បានជួយប្អូនស្រីរងគ្រោះ ដោយសារតែផ្ទះត្រូវភ្លើងឆេះអស់ ហើយសល់តែសម្លៀកបំពាក់មួយកំផ្លេរ ជាប់ខ្លួនតែប៉ុណ្ណោះ
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រី បើនិយាយបីលោកស្រី ទ្រី ដាណា ប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខាន ព្រោះលោកស្រី ទ្រី ដាណា គឺជាអ្នកជំនួញស្រីម្នាក់ពោពេញទៅដោយទេពកោសល្យនិងចំណេះជំនាញពេញខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក ស្រី ទ្រី ដាណា ក៏មានដុងជាអ្នកសិល្បះម្នាក់នៅក្នុងខ្លួនដែរប៉ុន្តែលោកស្រីមិនមែនជាអ្នកសិល្បះឡើយគ្រាន់តែលោក ស្រី ទ្រី ដាណា ចូលចិត្តច្រៀងរាំកម្សាន្តដើម្បីបំបាត់ភាពធុញធប់និងភាពតានតឹងនៅក្នុងអារម្មណ៍របស់លោកស្រីតែប៉ុណ្ណោះ ។

យ៉ាងណាមិញនៅកាលពីម្សិលមិញនេះនៅលើគណនីហ្វេសប៊ុករបស់លោកស្រី បានធ្វើការប្រកាសស្វែងរកប្អូនស្រីម្នាក់ដែលត្រូវភ្លើងឆេះផ្ទះរបស់គាត់អស់គ្មានសល់ដូច្នេះហើយដោយសារតែលោកស្រីអាណិតអាសូរក្មេងស្រីម្នាក់នេះខ្លាំងទើបមានបំណងចង់ជួយ។

តួយ៉ាងនៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា ក៏បានផុសយ៉ាងដូច្នេះថា ៖ នាងខ្ញុំបានជួបប្អូនស្រីហើយពិតជាគួរឲ្យអាណិតខ្លាំងណាស់ប្អូនស្រីថាឆេះសៀវភៅនិងសម្លៀកបំពាក់ព្រមទាំងសម្ភារៈផ្សេងៗអស់ហើយគ្មានសល់អ្វីឡើយនៅសល់តែសម្លៀកបំពាក់មួយកំផ្លេរហ្នឹង ៕