ពិតជាស្តាយណាស់ ! លោកសង្ឃនៅខេត្តសៀមរាប បំផុសបំផុលឱ្យតាយាយប្រមូលវត្ថុ សម្ភារៈបុរាណ ដែលបន្សល់ពីដូនតាធ្វើពីប្រាក់ ឬស្ពាន់ មករំលាយធ្វើរូបសំណាក
ស៊ីហៀង
- 4628

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ព្រះសង្ឃនឹងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករបានប្រារព្ឋពិធីបួងសួងក្រុងពាលី​សុំ​សិតព្រះ ឬចាក់ធ្វើព្រះ​ ធ្វើអំពីស្ពន់​ មាស ដោយនាំគ្នាប្រមែលប្រមូលវត្ថុ សម្ភារៈ ធ្វើពីប្រាក់ ឬស្ពាន់ជាស្នាដៃមរតកចាស់ៗពីដូនតាជំនាន់មុនៗ យកទៅដុតរំលាយយកប្រាក់ ឬស្ពាន់ ដើម្បីយកទៅកសាងរូបសំណាក ឬវត្ថុថ្មីអ្វីមួយ។

ពិធីបុណ្យបួងសួងក្រុងពាលី​សុំ​សិតព្រះនេះ ដឹកនាំ​ដោយព្រះ​គ្រូរតនវិសុទ្ធិ មេធា ម៉ុកឆុំ (ធម្មបាលោ) នៅសាលាបុណ្យ ភូមិខ្នាចាស់ ឃុំ​ជ្រាវ​ ខេត្តសៀមរាប ។

មានមតិរិះគន់លើកឡើងថា ពិតជាមហាសោកស្តាយពន់ពេក និងហួសចិត្ត នៅពេលឃើញទិដ្ឋភាពនាំគ្នាប្រមែលប្រមូលវត្ថុ ឬសម្ភារៈ ធ្វើពីប្រាក់ ឬស្ពាន់ជាស្នាដៃមរតកចាស់ៗពីដូនតា (អាចមានវត្ថុខ្លះតាំងពីសម័យបូរាណ) មករំលាយយកប្រាក់ ឬស្ពាន់ ដើម្បីយកមកកសាងរូបសំណាក ឬវត្ថុថ្មីអ្វីមួយ ក្រោមរូបភាពជំនឿសាសនា។

ឃើញគំនិត និងទស្សនៈបែបនេះ នឹកឃើញដល់សម័យ ប៉ុល ពត វាយកំទេចព្រះវិហារ សាលារៀន មន្ទីរទេព្យ យកសរសៃដែក មកស្លរធ្វើជាដែកគោល!? សម័យសង្គ្រាមមានឈ្មួញមួយចំនួន បានដើរប្រមូលទិញសម្ភារៈបែបនេះ យកទៅលក់ឱ្យឈ្មួញថៃ ហើយរហូតឈានដល់លួចប្លន់កាត់ក្បាលរូបបដិមា ឬវាយកំទេចរូបចម្លាក់តាមប្រាសាទបុរាណនានាទៀតផង។ នេះជាទង្វើនាំការគិតខុស ដល់សង្គម និងជាទង្វើបំផ្លាញវប្បធម៌មរតកខ្លួនឯង ដោយខ្វះប្រាជ្ញាស្មារតីយល់ដឹង និងគិតគូរឱ្យបានវែងឆ្ងាយ។ បើចង់ធ្វើ ឬផលិតអ្វីថ្មីសូមរួបរួមទិញលោកហៈប្រាក់ស្ពាន់ថ្មីមកផលិតទៅទើបត្រឹមត្រូវ។ 

នេះជាទង្វេីនាំគ្នាគិតខុស ជាទង្វេីបំផ្លាញវប្បធម៌មរតកខ្លួនឯង ដោយខ្វះប្រាជ្ញាស្មារតីចូលរួមថែរក្សាមរតកវបកបធម៌របស់ខ្មែរ! បេីចង់ធ្វេីឬផលិតអ្វីថ្មីសូមរួបរួមទិញប្រាក់ស្ពាន់ថ្មីមកផលិតបន្តទៀតទេីបត្រឹមត្រូវ។

សូមអំពាវនាវក្រសួងវប្បធម៌​ ក្រសួងសាសនា​ អាជ្ញាធរមូលដ្ឋាន​ គណៈសង្ឃ​ សូមព្រះមេត្តា​ និងមេត្តាផ្សព្វផ្សាយអប់រំ​ ព្រមទាំងមានវិធានការច្បាប់ចំពោះករណីនេះ​! ទេីបអាចផ្លាស់ប្តូរឥរិយាបថ​ប្រជាជនមួយចំនួនតូចបាន​ និងអាចការពារស្នាដៃមរតកដូនតារបស់ខែ្មរអាចស្ថិតស្ថេរគង់វង្សយូរអង្វែង៕ ដកស្រង់ទាំងស្រុង ៈ Mlob Khmer News