ពិតជាលឿនមែន ! ចំនួនអ្នកឆ្លង វីរ៉ុស កូរ៉ូណា នៅប្រទេសកូរ៉េខាងត្បូង មានការកើនឡើងដល់ជិត៣,០០០ករណីហើយ
សេអ៊ូល ៖ ប្រិយមិត្តជាទីមេត្រី ប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូង បានឆ្លងវីរ៉ុស កូរ៉ូណា (Covid-19) យ៉ាងច្រើនគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត ។
យោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ២,៩៣១ករណីហើយ ក្រោយពីការឆ្លងថ្មីៗ ៥៩៤ករណីទៀតទើបត្រូវបានប្រកាសចេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។
ចំពោះអត្រាអ្នកឆ្លងច្រើនបំផុតនៅតែជាទីក្រុង ដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅភាគអាគ្នេយ៍ប្រទេស និងមានចម្ងាយជាង ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។