ស្លា ប់ទៀតហើយ ! វេជ្ជបណ្ឌិតវ័យក្មេងម្នាក់បានបាត់បង់ជីវិត ក្រោយខំប្រឹងព្យាបាលអ្នកឆ្លងវីរ៉ុស កូរ៉ូណា ចំនួន៣៩ថ្ងៃជាប់ៗគ្នា
ស៊ីហៀង
-

( បរទេស ) ៖ លោក Yuan Yangyang វ័យ៣៦ឆ្នាំ ដែលជាវេជ្ជបណ្ឌិតមួយរូបបម្រើការងារផ្ទាល់នៅមន្ទីរពេទ្យមួយស្ថិតនៅ ក្នុងខេត្ត Henan បានស្លា ប់បាត់បង់ជីវិត បន្ទាប់ពីខិតខំប្រឹងព្យាបាលអ្នកជំងឺ Covid-19 រយៈពេល ៣៩ ថ្ងៃជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន World of Buss នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

ប្រភពដដែលបានឲ្យដឹងថា លោកលោកវេជ្ជបណ្ឌិត Yuan Yangyang បានទទួលមរណភាពកាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០ នៅឯមន្ទីរពេទ្យមួយក្នុងស្រុកហឺណាននៃខេត្តបាហ្វៀង នៅពេលដែលគាត់កំពុងបម្រើការជាអនុប្រធានមន្ទីរពេទ្យ។


ប្រភពដដែលបានបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Yuan Yangyang បានគាំងបេះដូង ដោយសារតែអស់កម្លាំង និងហត់នឿយខ្លាំងពេក ហើយក្រុមការងាររបស់គាត់ក៏បានឲ្យដឹងដែរថា គាត់បានខំប្រឹងព្យាបាលអ្នកផ្ទុកវីរុស Covid-19 ចំនួន៣៩ថ្ងៃជាប់ៗគ្នាដោយមិនបានសម្រាកឡើយ៕ ប្រែសម្រួលដោយ Business Cambodia