(វូហាន) ៖ អជ្ញាធរក្នុងស្រុកទីក្រុងវូហាន នៃខេត្តហ៊ឺប៉ី បានថ្លែងនៅថ្ងៃអង្គារថា ទីក្រុងវូហានគឺជាចំនុចចាប់ផ្ដើមដំបូងនៃការផ្ទុះរីករាលដាលនៃការឆ្លងវីរុសកូរ៉ូណា ( Covid-19) នេះឡើង ដោយបានរំពឹងថានឹងបិទមន្ទីរពេទ្យបណ្តោះអាសន្នបន្តិចម្តង ៗ និងកាត់បន្ថយចំនួនមន្ទីរពេទ្យដែលបានកំណត់សម្រាប់ជំងឺមួយនេះ។
នេះបើយោងតាម លោក ទូ យ័នឆាវ អនុប្រធានគណៈកម្មការសុខាភិបាលខេត្ដបានលើកឡើងថា មន្ទីរសុខាភិបាលខេត្តនឹងចាត់ចែងថ្នាក់តំបន់ដោយផ្អែកលើហានិភ័យផ្សេងៗគ្នានៃការឆ្លងមេរោគសម្រាប់ការគ្រប់គ្រង ខណៈដែលទីក្រុងជាច្រើនបានរកឃើញនូវកំណើនអន់ថយក្នុងករណីផ្សេងៗដែលបានបញ្ជាក់ថ្មីៗនេះ។
លោក ទូ បានថ្លែងថា មន្ទីរសុខាភិបាលខេត្តនឹងបន្តរៀបចំសណ្តាប់ធ្នាប់វេជ្ជសាស្រ្តជាបណ្តើរ ៗ ខណៈរក្សាបាននូវវិធានការបង្ការនិងត្រួតពិនិត្យតឹងរឹងបំផុត។
លោក ទូ បានថ្លែងទៀតថា នៅទីក្រុងវូហាន ជាចំណុចកណ្តាលនៃតំបន់វីរុសឆ្លង(Covid-19) ដែលត្រូវបានចាត់ថ្នាក់ដែលមានហានិភ័យខ្ពស់ជាងគេ គណៈកម្មការបានកំណត់មន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជម្ងឺក្នុងស្ថានភាពធ្ងន់ធ្ងរនិងអ្នកជម្ងឺដទៃទៀតដែលមានតម្រូវការវេជ្ជសាស្ត្របន្ទាន់។
គិតត្រឹមថ្ងៃសុក្រ ក្រុងវូហាន មានគ្រែទំនេរជាង ៥,០០០ នៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នចំនួន ១៦ របស់ខ្លួន។ ដែលត្រូវបានគេផ្លាស់ប្តូរពីកន្លែងហាត់ប្រាណ មជ្ឈមណ្ឌលតាំងពិព័រណ៍និងកន្លែងគ្រឿងបរិក្ខារផ្សេងៗទៀត។ កាលពីថ្ងៃច័ន្ទខេត្តហ៊ឺប៉ី បានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីនេះមានចំនួន ១១៤ ករណី ៕ ប្រភព៖ xinhuanet
សម្រួលអត្ថបទដោយ៖ Soeur sophea Khmer News