គ្រោះផ្ទួនៗ ! មានការផ្ទុះរោងចក្រពិសោធន៍រុក្ខសាស្រ្ដគីមីនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានបណ្តាលឲ្យមនុស្ស២០នាក់...
ស៊ីហៀង
-

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថាមានការផ្ទុះមួយបានកើតឡើងនៅរោងចក្រ គីមីឡូតូនៅ តំបន់នីស៊ីយ៉ាម៉ា ខេត្តឈុងណាម ប្រទេសកូរ៉េខាងត្បូង។

ដែលធ្វើឱ្យមានការរញ្ជួយយ៉ាងខ្លាំងហើយបណ្ដាលឱ្យ ហាងនិងផ្ទះនៅក្បែរ តំបន់រោងចក្រនោះមាន រងនូវការខាតបង់យ៉ាងខ្លាំង។កម្លាំងដែលផ្ទុះនោះជះឥទ្ធិពលយ៉ាងខ្លាំង ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ យ៉ាងហោចណាស់មានមនុស្ស ២០ នាក់បានរងរបួសនៅក្នុងគ្រោះថ្នាក់មួយនេះ។

ភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់នេះរដ្ឋាភិបាលមូលដ្ឋាននៃទីក្រុងភាគខាងលិចបានចេញសារជូនទៅដល់ប្រជាពលរដ្ឋនៅទីនោះដើម្បីក្រើនរំលឹកឱ្យពួកគេមានការយកចិត្តទុកដាក់បន្ថែមទៀត។បុគ្គលិកស្ថានីយពន្លត់អគ្គីភ័យបាននិយាយថាការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ៣ ព្រឹកម៉ោងក្នុងស្រុក ហើយពេលនេះស្ថានភាពកំពុងស្ថិតក្រោមការគ្រប់គ្រងត្រួតពិនិត្យ។

អភិបាលរងក្រុងស៊ីសាន់បានពន្យល់ថា មិនមានបទបញ្ជានូវការជម្លៀសប្រជាជនចេញពីតំបន់នោះទេ ពីព្រោះវាមិនមែនជាករណីនៃការលេចធ្លាយឬការកើតឡើងនៃសារធាតុគីមីដែលបង្កគ្រោះថ្នាក់នោះឡើយ។អ្នកនាំពាក្យរបស់ក្រុមហ៊ុន Lotte Chemical បាននិយាយថាក្រុមហ៊ុនកំពុងតែស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់និងការខាតបង់ជាក់ស្តែងហើយគេមិនទាន់ដឹងច្បាស់ថាតើរោងចក្រនេះនឹងត្រូវផ្អាកដំណើរការដែរឬទេ។ ប្រភព orientaldaily

សម្រួលអត្ថបទដោយ៖ Soeur sophea Khmenr News