ទូច ស្រីល័ក្ខ នៅថ្ងៃអនាគត ប្រាថ្នាចង់រស់នៅបែប សាមញ្ញធម្មតា តាមស្រុកស្រែចំការ ព្រោះថាចុងក្រោយមនុស្សយើងមិនអាចយកអ្វីទៅជាមួយបានទេ គ្រាន់តែចង់រស់នៅក្នុងក្តីស្រមៃ ក្នុងភាពស្ងប់ស្ងាត់គឺគ្រប់គ្រាន់ហើយ...
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែង និងចម្រៀង ដ៏មានប្រជាប្រិយភាព អ្នកនាង ទូច​ ស្រីល័ក្ខ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមនានា ព្រោះតែតារាចម្រៀងស្រីរូបនេះ បានចេញបទចម្រៀងជាបន្តបន្ទាប់ ហើយជាបទចម្រៀង Original។

ដោយឡែកជីវិតអ្នកនាង ក្រោយពីមានបញ្ហាជាមួយនិងស្វាមី ក៏បានរស់នៅឆ្ងាយគ្នាមួយរយៈ ដើម្បីស្វែងយល់ពីទឹកចិត្តខ្លួនឯង និងចិត្តប្តី ទុកខ្លួនឲ្យរស់នៅដាច់ឆ្ងាយពីគ្នាមួយរយៈ។ បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារថា "ខ្ញុំមិនស្តាយនៅទឹកចិត្តដ៏ល្អរបស់ខ្ញុំដែរបានធ្វេីកន្លងមកនេាះទេ តែអីដែរខ្ញុំស្តាយ គឺពេលវេលាដែរបានលេះបង់ ខ្ញុំសប្បាយចិត្តដែរអាចធ្វេីអេាយមនុស្សជាច្រេីនមានស្នាមញញឺមតាមរយៈខ្ញុំ ហេីយក៏សប្បាយចិត្តដែរបានធ្វេីអេាយមនុស្សគ្រប់គ្នាយល់ពីខ្ញុំតាមរយៈបទចំរៀងរបស់ខ្ញុំដែលខ្ញុំប្រឹងសរសេរ✍️ខ្ញុំមិនធ្វេីអីអេាយអត់ប្រយេាជន៍??‍♀️ អីដែលខ្ញុំមានជាប្រចាំគឺការអេាយតំលៃមនុស្ស? ខ្ញុំជឿកជាក់ថាខ្ញុំមិនឆ្កួតដូចពីមុនទៀតទេ? ខ្ញុំត្រៀមការងារនឹងការលក់សំលៀកបំពាក់ហាត់ប្រាណរបស់ខ្ញុំឆាប់ៗនេះ☝️ខ្ញុំមិនអាចបេាះបង់ការហាត់ប្រាណរបស់ខ្ញុំបាននេាះទេ? ពីសក់វែងមកសក់ខ្លី ពីមនុស្សស្រីមានសាច់ដុំ សួរថាវាផ្លាស់ប្តូសបាត់ហេីយ??‍♀️"។

អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារបន្ថែមទៀតថា "ថ្ងៃអនាគតខ្ញុំចង់មានជីវិតរស់បែបនេះ ហេីយខ្ញុំស្រលាញ់ជីវិតបែបនេះខ្លាំងណាស់ ខ្ញុំជឿកថាខ្ញុំអាចធ្វេីបាន វាជាក្តីសុបិន្តរបស់ខ្ញុំ"។ អ្នកនាង បានបន្តទៀតថា "ខ្ញុំមានការស្រលាញ់ ខ្ញុំមានការគេារព ខ្ញុំមានការអេាយតំលៃ ខ្ញុំមានអត្តចរិកអេានរំទេាន ខ្ញុំជាមនុស្សអេាយតំលៃមនុស្ស ខ្ញុំមានភាពស្មេាះត្រង់ ខ្ញុំចូលចិត្តផ្តល់កំលាំងចិត្តអេាយមនុស្សដែរបាត់បង់កំលាំង ខ្ញុំមិនចេះកុហក ហេីយខ្ញុំមានបេះដូងស្មេាះត្រង់ ហេីយខ្ញុំស្រលាញ់ការងារសំខាន់ ខ្ញុំនៅទំនេរម្នាក់ឯង សួរថាប៉ុណ្ណឹងស្រលាញ់បានអត់? តែកូនស្រីនឹងអន់ម្យ៉ាង សេីចលឺណាស់ ?I’m from Cambodia ?? ??"។

ប្រភព៖ Jenny Outver