ប្រិយមិត្តជាទីមេត្រី ក្នុងកំឡុងពេលសារព័ត៌មានជាច្រើនកំពុងមានការសរសេរអំពីវីរុស(Covid-19)នេះ មាន មនុស្សបាន ឆ្លងប្រហែលជា ៩៥.១០៣ នាក់នៅជុំវិញពិភពលោក ហើយប្រហែលជា ៣.២៨៣ នាក់បានស្លា ប់ដោយសារការរីករាលដាលនេះ។
យោងតាមសារព័ត៌មាន រ័យទ័រ ការសិក្សាថ្មីៗដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៃសាលាវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យប៉េកាំង និងវិទ្យាស្ថានប៉ាស្ទ័រសៀងហៃ ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានបង្ហាញថាឥឡូវនេះមានមេរោគពីរប្រភេទនៃវីរុសនេះ កំពុងរាលដាលនិងឆ្លងទៅដល់មនុស្ស។
ក្រុមអ្នកស្រាវជ្រាវក៏បាននិយាយផងដែរថាការសិក្សារបស់ពួកគេគឺជាខ្នាតតូចមួយប៉ុណ្ណោះដោយយក (១០៣ គំរូនៃវីរ៉ុស) ហើយពួកគេនឹងត្រូវធ្វើការសិក្សាបន្តទៀតជាមួយនឹងចំនួនដ៏ច្រើននៃគំរូរបស់វាដើម្បីស្វែងយល់ពីការវិវត្តរបស់វីរុសនេះតទៅមុខ។
ការសិក្សាបឋមនេះបានរកឃើញថាវីរុសកូរ៉ូណាដែលរាលដាលកាន់តែខ្លាំងក្លានៃការវិភាគកន្លងមកមានទៅដល់ ៧០% ម៉្យាងវិញទៀតករណីចំនួន ៣០% នៃវីរុសនេះមានការរីករាលដាលយឺតយ៉ាវ។
ក្រុមអ្នកស្រាវជ្រាវក៏បានកត់សម្គាល់ផងដែរថាការរីករាលដាលយ៉ាងលឿនដូចនេះ ដែលវាមិនមែនជារឿងធម្មតា នឹងត្រូវបានគេរកឃើញនៅ បន្ទាប់ពីដើមខែមករាឆ្នាំ ២០២០ ។
យោងទៅតាមការសិក្សារបស់ក្រុមវិជ្ជសាស្រ្ដទាំងនោះ ពួកគេបាននិយាយថា៖ ការរកឃើញទាំងនេះ គឺវាគាំទ្រយ៉ាងខ្លាំងដល់តម្រូវការបន្ទាន់ សម្រាប់ការសិក្សាបន្ទាន់បន្ថែមដែលរួមបញ្ចូលទិន្នន័យពន្ធុវិទ្យាទិន្នន័យរោគរាតត្បាត និងកំណត់ត្រាតារាងរោគសញ្ញារោគសញ្ញារបស់អ្នកជំងឺកូរ៉ូណា(COVID-១៩)ក្នុងឆ្នាំ ២០១៩ផងដែរ។
ទោះបីជាអ្នកជំនាញមកពីប្រទេសផ្សេងបានយល់ឃើញថាការសិក្សាគួរឱ្យចាប់អារម្មណ៍ក៏ដោយ ប៉ុន្តែពួកគេបានព្រមានថាអំពីផលវិបាកនៃការកំណត់នូវរោគសញ្ញានៃវីរ៉ុសទំាងនេះ ផងដែរអំពីព័ត៌មានបឋមដែលពួកគេកំពុងទទួលបាន។
នៅប្រទេសម៉ាឡេស៊ីចំនួននៃ covid-19 បានកើនឡើង ប្រហែល ៥០ ករណីនៅពេលនេះ។ យើងសង្ឃឹមថាអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវនឹងអាចព្យាបាលមេរោគនេះជាបានយ៉ាងឆាប់រហ័ស។ ប្រភព worldofbuzz
សម្រួលអត្ថបទដោយ៖ Soeur sophea Khmer News