យោធាអាមេរិក ២ រូបទៀតហើយដែលបានឆ្លងវីរ៉ុស ( កូរ៉ូណា Covid-19 )នៅកូរ៉េខាងត្បូងក្រោយធ្វើរោគវិនិច្ឆ័យឃើញថាវិជ្ជមាន
ស៊ីហៀង
-

(សេអ៊ូល ថ្ងៃទី៥)៖ បញ្ជាការកងទ័ពអាមេរិកប្រចាំនៅកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធា ២ នាក់នៃកងទ័ពអាមេរិកនៅកូរ៉េខាងត្បូងដែលរស់នៅក្នុងទីក្រុង ឌែហ្គូ ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺរលាកសួតថ្មីនេះ។ ជាលទ្ធផលសរុបនៃចំនួនករណី ដែលបានបញ្ជាក់អំពី បុគ្គលិកយោធាអាមេរិកនៅកូរ៉េបានកើនឡើងដល់៦នាក់។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថាករណីថ្មីមួយក្នុងចំណោមករណីថ្មីពីរគឺសមាជិកគ្រួសារនៃមន្រ្តីយោធានិងទាហានអាមេរិកដែលកំពុងតែឈរជើងនៅប្រទេសកូរ៉េខាងត្បូង។ យោធាទាំង២រូបនេះត្រូវបានដាក់ឲ្យឃ្លាតឆ្ងាយកាលពីថ្ងៃចុងពុធ។ ជាងនេះទៅទៀត

ពួកគេមិនត្រូវបានអនុញ្ញាតឲ្យទាក់ទងបុគ្គលិកយោធាអាមេរិកផ្សេងទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលដាក់ឲ្យពួកគេនៅដាច់ដោយឡែក។ បច្ចុប្បន្ននេះអ្នកជំងឺកំពុងសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យយោធារបស់សហរដ្ឋអាមេរិក។ ករណីដែលបានបញ្ជាក់មួយទៀតនោះគឺសមាជិកគ្រួសាររបស់មន្រ្តីយោធាអាមេរិកម្នាក់ដែលត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកផងដែរ តាំងពីថ្ងៃសុក្រ។ក្នុងអំឡុងពេលនៃការដាច់ពីគ្នារវាងប្តីឬប្រពន្ធរបស់គាត់នោះ គឺគាត់មិនបានទាក់ទងបុគ្គលិកយោធាអាមេរិកផ្សេងៗទៀតដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងឡើយ។

ទីស្នាក់ការកណ្តាលទប់ស្កាតវិធានការ បង្ការការឆ្លងរាតត្បាតរបស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាគិតត្រឹមម៉ោង ១២ :០០ ព្រឹកថ្ងៃដដែល ប្រទេសនេះមានករណីឆ្លងជំងឺរលាកផ្លូវដង្ហើមចំនួន ៤៣៨ ករណី ត្រូវបានបញ្ជាក់ថាឥលូវនេះមានចំនួនសរុប ៥.៧៦៦ ករណីនៅទូទាំងប្រទេស។

ប្រភព orientaldaily

សម្រួលអត្ថបទដោយ៖ Soeur sophea