ប្រជាជនកូរ៉េខាងត្បូង ឈតម្រង់ជួររាប់ម៉ោង ទាំងកណ្តាលអាធ្រាតដើម្បីចាំទិញម៉ាស់សម្រាប់ទុកការពារ វីរ៉ូស(covid-19)
ស៊ីហៀង
-

តាមរាយការណ៍ដោយស៊ីនឆី( Sinchew)ចំនួនករណីនៅកូរ៉េខាងត្បូងបានឈានដល់ចំនួន ៦០០០ នាក់ហើយ! ទីស្នាក់ការកណ្តាលនៃវិធានការបង្ការការរីករាលដាលនៃជំងឺឆ្លងរបស់ប្រទេសបានប្រកាស នៅថ្ងៃព្រហស្បតិ៍ទី ៥ ខែមីនាឆ្នាំ ២០២០ នេះថាមានការធ្វើរោគវិនិច្ឆ័យថ្មីចំនួន ៣២២ ករណីនៃជំងឺរលាកសួតផ្លូវដង្ហើមនេះ ដែលបណ្តាលឱ្យមានទៅដល់ ៦.០៨៨ នាក់និងមនុស្ស ៤០ នាក់បានស្លា ប់។

ការរីករាលដាលនៃមេរោគ រាតត្បាតនេះបានបណ្តាលឱ្យមនុស្សជាច្រើនតម្រង់ជួរគ្នានៅពេលយប់ត្រជាក់ដើម្បីទិញម៉ាស់សម្រាប់ការពារបន្ថែមទៀត។លោកនាយករដ្ឋមន្រ្តី ឌីង ស៊ីចុន (Ding Shijun) បានកត់សម្គាល់ថារដ្ឋាភិបាល“កំណត់នូវគោលការណ៍” និងបានហាមឃាត់ការនាំចេញម៉ាសទៅក្រៅ ហើយគ្រោងនឹងចែកចាយម៉ាសទាំងនោះទៅកាន់ពួកគេ ដោយឲ្យមានភាពស្មើៗគ្នា។

ស្ថានភាពកាន់តែធ្ងន់ធ្ងរ គេឃើញមានមនុស្សប្រញាប់ប្រញាល់តម្រង់ជួរគ្នាទៅទិញម៉ាស់ក្នុងរយះពេល បួនថ្ងៃជាប់ៗគ្នា។ នៅខាងក្រៅផ្សារទំនើបនៅហ្គូងាង (Goyang), យូហ្សេង(Yizheng)និងយ៉ុងគីន(Yongin )មនុស្សជាងមួយរយនាក់បានតម្រង់ជួរដើម្បីទិញម៉ាស់ទាំងកណ្ដាលអាធ្រាតនៅពេលយប់។ ក្នុងមួយលើកមានមនុស្សជិត ៧០០ នាក់តម្រង់ជួរនៅខាងក្រៅផ្សារទំនើបនៅអ៊ីសាន(Yishan) ដោយមានសីតុណ្ហភាពប្រហែល -៥ អង្សាសេ ហើយបន្ទាប់ពីរង់ចាំជិត ៦ ម៉ោងពួកគេ ទទួលបានតែម៉ាស់ម្នាក់មួយប្រអប់ប៉ុណ្ណោះ។

ប្រភព worldofbuzz

សម្រួលអត្ថបតដោយ៖ Soeur sophea