អង្គការសុខភាពពិភពលោកដាស់តឿន កុំឲ្យធ្វើប្រងើយ កន្តើយ ជាមួយ វីរ៉ុស កូរ៉ូណា ឲ្យសោះ ព្រោះអីវាកំពុងសម្លា ប់ មនុស្សជាង៣.៣០០ នាក់ហើយ
ស៊ីហៀង
-

ប៉េកាំង៖ មន្ត្រីសុខាភិបាលពិភពលោកបានព្រមានថាប្រទេសនានាដែលមិនទាន់ទទួលនូវវិបត្តនៃជំងឺកូរ៉ូណាដ៏ធ្ងន់ធ្ងរនេះគួរតែមានការប្រុងប្រយ័ត្នខ្លាំងខ្លាបំផុត ខណះវីរ៉ុសនេះមានការរីករាលដាលយ៉ាងខ្លាំងក្លា នៅក្រៅពីប្រទេសចិន។ ខណៈពេលនេះដែលការផ្ទុះឡើងបានកើតឡើងពាសពេញទ្វីបអឺរ៉ុបនិងនៅសហរដ្ឋអាមេរិកដែលបុគ្គលិកពេទ្យបានធ្វើការព្រមានអំពីកង្វះខាតនៃគ្រឿងបរិក្ខារសម្រាប់ការត្រៀមរៀបចំមន្ទីរពេទ្យផងដែរ។

ទីផ្សារពិភពលោកមាន ការព្រួយបារម្ភអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ចហើយនៅពេលនេះដែលប្រទេសនានាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារការឆ្លងនៃជំងឺដ៏កាចសាហាវមួយនេះដែលបានសម្លា ប់មនុស្សជាង ៣.៣០០ នាក់និងឆ្លងជិត ១០០.០០០ នាក់នៅជុំវិញ ៨៥ ប្រទេស។

ប្រភព channelnewsasia(CNA)

សម្រួលអត្ថបទដោយ៖ Soeur sophea