ត្រឹមតែ១នាទីប៉ុណ្ណោះ ស្ត្រីអាយុ ៤០ ឆ្នាំម្នាក់បានឆ្លងរ៉ុស( Covid-19) បន្ទាប់ពីបានឡើងជណ្ដើរយន្ដ រួមគ្នាជាមួយមានផ្ទុកវីរ៉ុសកូរ៉ូណា ដោយគ្មានការពាក់ម៉ាស់ការពារ។
យោងតាមសារព័ត៌មាន Oriental Daily បានអោយដឹងថាឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានករណីចំនួន ៦.២៨៤ ករណីត្រូវបានបញ្ជាក់ហើយ ៤០ នាក់បានរាយការណ៍ថាបានស្លាប់នៅ។
ស្ត្រីម្នាក់ដែលធ្វើការនៅ Seongdong-gu ទីក្រុងសេអ៊ូលត្រូវបានគេសង្ស័យថាបានឆ្លងមេរោគនៅក្នុងអគារលំនៅដ្ឋានរបស់នាងបន្ទាប់ពី គាត់ឡើងជណ្ដើរយន្ដជាមួយនឹងអ្នកដែលមានផ្ទុកនូវមេរោគរលាកផ្លូវដង្ហើម(Covid-19) ក្នុងការឡើងជិះ នេះបានចំណាយពេលតែ ១ នាទីតែប៉ុណ្ណោះ ហើយពួកគេទាំងពីរមិនបានពាក់ម៉ាស់ការពារផងដែរ។ដូច្នេះវីរុសអាចចម្លងតាមរយៈខ្យល់អាកាសឬតាមរយៈការប៉ះប៊ូតុងនៅក្នុងជណ្តើរយន្ត។
នេះជាមូលហេតុដែលវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នក ដើម្បីជៀសវាងការប៉ះប៊ូតុងជណ្តើរយន្តព្រោះបើអ្នកប្រហែលវាជាផ្នែកមួយនៃការចម្លងមេរោគនះដូចគ្នា ។ ត្រូវចងចាំថាជានិច្ចជាកាល ត្រូវលាងដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកហើយជៀសវាងការនិយាយដោយផ្ទាល់មុខជាមួយគ្នាពេលនៅទីធ្លាសាធារណៈនឹងចូលរួមទប់ស្កាត់ទាំងអស់គ្នា។
ប្រភព worldofbuzz
សម្រួលអត្ថបទដោយ៖SOEUR.KhmerNews