ខណៈកូរ៉ូណា កំពុងរីករាលដាល ក្រដាស បង្គន់ មានតម្លៃខ្លាំងណាស់ ធ្វេីអោយផ្សារនានាជួលសន្តិសុខឈរយាមក្រដាសបង្គន់ដូចយាមទូមាសនៅអូស្ត្រាលី
ស៊ីហៀង
-

( បរទេស ) ៖ ការផ្ទុះឡេីងវិរុសឆ្លងCovid19បានធ្វេីអោយចលាចលនៅទូទាំងពិភពលោក​ ជាពិសេសគឺទំនិញដែលសំខាន់ៗក្នុងការការពារខ្លួនពីរោគឆ្លងនេះ...វិបត្តិក្រដាសបង្គន់បានក្លាយជារឿងគ្រោះថ្នាក់មួយសំរាប់ផ្សារលក់ឥវ៉ាន់ដែលត្រូវប្រេីកងសន្តិសុខឈរយាម និងអាចទិញបានតាមការកំនត់របស់ហាង មិនដូចនោះទេ សង្ក្គ្រាម ហិ ង្សានឹងកេីតឡេីង នេះរូបភាព

ផ្សារWoolworthsនៅMelBourne ប្រទេសអូស្ត្រាលី​ ក្នងម្នាក់អាចទិញបានតែមួយដុំធំតែប៉ុណ្ណោះ ដេីម្បីអាចអោយគ្រប់គ្នាជាពិសេសមនុស្សចាស់និងអ្នកដែលពិបាកធ្វេីដំណេីរ​អាចបានប្រេីដែរ ពាសពេញប្រទេសអូស្រ្តាលីផ្សារទំនើបបានអស់ក្រដាសបង្គន់ខណៈដែលមនុស្សដែលមានការព្រួយបារម្ភមានប្រតិកម្មទៅនឹងការភ័យខ្លាចនៃមេរោគនេះ។

រូបភាពនៃធ្នើរទទេនិងជួរវែងរបស់មនុស្សដែលរង់ចាំស្តុកទុកនៅលើក្រដាសបានផ្សព្វផ្សាយពាសពេញប្រទេសហើយប្រជាជនថែមទាំងបានប្រើកណ្តាប់ដៃវាយតប់គ្នាក្នុងកិច្ចប្រឹងប្រែងដើម្បីធានាការផ្គត់ផ្គង់ក្រដាសបង្គន់របស់ពួកគេ។

ប៉ូលីសត្រូវបានត្រៀមជេីងទៅកន្លែងកើតហេតុនៅឯហាង Woolworths នៅ Chullora នៅភាគនិរតីទីក្រុងស៊ីដនីនៅព្រឹកថ្ងៃសៅរ៍បន្ទាប់ពីមានសេចក្តីរាយការណ៍ថាស្ត្រីអាយុ ៤៩ ឆ្នាំម្នាក់ត្រូវបានគេប្រេីហិង្សា។ ម្តាយ60ឆ្នាំនិងកូនស្រី២៣ ឆ្នាំត្រូវបានចោទប្រកាន់ពីបទបង្ករហិង្សានេះ។ Daily mail news 09-03-2020  ៕ សម្រួលអត្ថបទដោយ ៖ Aplus Cooc