កន្លែងកម្សាន្ដ Disneyland នៅទីក្រុងប៉ារីសនៅតែបើកជាធម្នតា បើទោះបីជារកឃើញអ្នកថែទាំនៅទីនោះ ឆ្លងវីរ៉ុស កូរ៉ូណា ក៏ដោយ
ស៊ីហៀង
-

ការផ្ទុះឡើងនៃវីរ៉ុស Covid-19 ដែលកំពុងតែគ្របដណ្ដប់និងរីករាលដាលទូទាំងពិភពលោក វាប្រៀបដូចជាដុំពពកខ្មៅមួយដុំធំដែលកំពុងតែគ្របដណ្ដប់លើក្បាលរបស់យើងនៅក្នុងពេលឥលូវនេះ។ ចំនួនករណីនៃការឆ្លងនៅក្នុងប្រទេសម៉ាឡេស៊ីហាក់ដូចជាកំពុងតែកើនឡើងហើយប្រទេសជាច្រើនទៀតកំពុងតែរាយការណ៍អំពីករណីនៃកើនឡើងផងដែរ។ អាជ្ញាធរនិងមន្រ្តីសុខាភិបាលកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ភាពភ័យស្លន់ស្លោនិងធ្វើឱ្យប្រាកដថាប្រសិនបើមាននរណាម្នាក់បង្ហាញរោគសញ្ញាវីរុសនេះពួកគេនឹងត្រូវ ដាក់ឲ្យ នៅដាច់ពីគេ។

ឥលូវនេះបុគ្គលិកម្នាក់នៅកន្លែងកម្សាន្ដ Disneyland Paris ទើបតែត្រូវបានគេធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសនេះប៉ុន្តែឧទ្យានកម្សាន្ដមួយនេះនឹងនៅតែបើកចំហសម្រាប់ភ្ញៀវទេសចរណ៍នានាមកទស្សនាលេងកម្សាន្ដ។ កាសែតញូវយ៉កប៉ុស្តិ៍បានរាយការណ៍ថាឥលូវនេះបុគ្គលិកថែទាំម្នាក់នោះបានឈប់សម្រាកអស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយការធ្វើតេស្ដរកឃើញនូវវីរ៉ុសនេះ ត្រូវបានខាងមន្ទីរពេទ្យបញ្ជាក់កាលពីថ្ងៃអាទិត្យទី ៨ ខែមីនាឆ្នាំ ២០២០ ។

មន្ត្រីឧទ្យានកម្សាន្ដបានប្រាប់ថាកម្មកររូបនោះ កំពុងត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យហើយមិត្តរួមការងារ ៣ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ក៏ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកផងដែរ។ ក្រុមមន្រ្តីបានទទូចបន្ថែមទៀតថាបុគ្គលិកដែលឆ្លងជំងឺនេះធ្វើការតែមួយយប់ប៉ុណ្ណោះហើយមិនដែលទាក់ទងជាមួយសាធារណជនឡើយ។ ការសម្រេចបើកឧទ្យាននេះធ្វើឱ្យមានការភ្ញាក់ផ្អើលនៅពេលសមភាគីអាស៊ីរបស់ខ្លួននៅស៊ាងហៃហុងកុងនិងតូក្យូត្រូវបានបិទទ្វារក្នុងអំឡុងពេលផ្ទុះ។

យោងតាមរបាយការណ៍បានបញ្ជាក់នៃចំនួនសរុប ១.១៩១ ករណីនិងមានមនុស្សស្លាប់ចំនួន ២១ នាក់ស្ថានភាពនេះគួរឱ្យព្រួយបារម្ភនៅប្រទេសបារាំង។ មន្ត្រីឧទ្យានបារាំងបានធានាអះអាងថាស្ថានភាពទាំងអស់នេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ហើយពួកគេថែមទាំងបានអនុវត្តការសម្អាតឧទ្យានបន្ថែមទៀត ដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ។

ជាមួយនឹងឧទ្យានមួយដែលទទួលបានភ្ញៀវរាប់ពាន់នាក់ជារៀងរាល់ថ្ងៃមិនប្រាកដថាវាមិនមាននូវការឆ្លងវីរ៉ុសនេះឡើយ បន្ទាប់ពីរបាយការណ៍បានបញ្ជាក់ថានៅប្រទេសបារាំងមានអ្នកឆ្លងនូវជំងឺនេះទៅដល់ ១.១៩១ករណីនៅក្នុងពេលនេះ ដើម្បីរក្សានូវសុវត្ថិភាពសូមព្យាយាមជៀសវាងកន្លែងដែលមានមនុស្សច្រើននិងរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនផងដែរនេះបើយោងតាមការថ្លែងរបស់ក្រសួងសុខាភិបាលបារាំង។ ប្រភព Worldofbuzz

សម្រួលអត្ថបទដោយ៖SOEUR