ប្រទេសជប៉ុនគ្រោងនឹងចំណាយប្រាក់ចំនួន ៤,១ ពាន់លានដុល្លារសម្រាប់វិធានការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង(Covid-19)
តូក្យូ (Reuters)៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងចំណាយប្រាក់ចំនួន ៤៣០,៨ ពាន់លានយ៉េន (៤,១ ពាន់លានដុល្លារ) ជាកញ្ចប់ទីពីរនៃជំហានដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺនេះ។ប្រភពរដ្ឋាភិបាលចំនួនពីរដែលមានដែលកំពុងតែធ្វើការងារទាក់ទងអំពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រកាលពីថ្ងៃអង្គារ។
ប្រភពដដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកមួយនិងប្រកាសនៅថ្ងៃអង្គារក្រោយនេះថា
រដ្ឋាភិបាលក៏គ្រោងនឹងអនុម័តវិធានការសារពើពន្ធដែលមានទឹកប្រាក់សរុប ១,៦ ពាន់ពាន់លានយ៉េនដើម្បីគាំទ្រដល់ហិរញ្ញប្បទានសាជីវកម្មដែលជាផ្នែកមួយនៃកញ្ចប់ថវិកានេះដោយសារតែផែនការនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។ប្រភព Reuters
សម្រួលអត្ថបទដោយ៖ SOEUR.
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។