ចប់ហើយ ជួយស៊ែរបន្តផង ! វេជ្ជបណ្ឌិត ប្រាប់ថា កន្លែងហាត់ប្រាណ(Gyms)គឺជាកន្លែងដែលមានហានិភ័យខ្ពស់នៅក្នុងការឆ្លងវីរ៉ុសកូរ៉ូណាខ្លាំងខ្លាបំផុត
ស៊ីហៀង
-

អ្នកដែលនិយមចូលចិត្តហាត់ប្រាណត្រូវបានគេជំរុញអោយមានការប្រុងប្រយ័ត្នខ្ពស់នៅពេលទៅធ្វើលំហាត់ប្រាណ ហើយកន្លែងមួយនេះបានគេកំណត់ថាជាទីតាំងដែលអាចបង្កឱ្យមានហានិភ័យខ្ពស់នៅក្នុងឆ្លងរាលដាលនៃមេរោគដូវីដ១៩ ផងដែរ។

វេជ្ជបណ្ឌិត Norman Swan ខាងផ្នែកវេជ្ជសាស្ត្រនិយាយថាកន្លែងហាត់កាយសម្ព័ន្ធគឺជាកន្លែងដ៏ល្អបំផុតសម្រាប់វីរុសរាលដាលនៃមេរោគ នៅពេលដែលពួកគេហូរញើស។ ភាពសើមគឺជារឿងអាក្រក់មួយសម្រាប់ការអនុញ្ញាតឱ្យមានមេរោគរាលដាលបាន។ លោកវេជ្ជបណ្ឌិត Swan ដែលបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្រ្តពីសាកលវិទ្យាល័យ Aberdeen ក្នុងប្រទេសស្កុតលែនបានប្រាប់សារព័ត៌មាន ABCថាជាពិសេសអ្នកដែលមានក្បាលប៉ោងពោះធំៗ ដែលអ្នកទាំងនោះមិនបានដឹងទេ ពួកគេថាអាចមានការឆ្លងរាលដាលមេរោគលឿនបំផុតដ៏ធំមួយ។

នេះមិនមានន័យថាឱ្យអ្នកឈប់ហាត់ប្រាណនៅកន្លែងទាំងនោះទេប៉ុន្ដែអ្នកត្រូវតែបន្ថែមនូវការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតដោយអ្នកត្រូវប្រាកដថាអ្នកបានជូត (ឧបករណ៍) ដែលប្រើមុននិងក្រោយ នោះឱ្យបានស្អាតមុននឹងប្រើ។

លោកបានជំរុញឱ្យប្រជាជនចៀសវាងក្នុងការប្រើប្រាស់បន្ទប់ស្ទីមកម្ដៅ ព្រោះបន្ទប់នេះនឹងមិនមានកម្ដៅគ្រប់គ្រាន់ដើម្បីសម្លាប់មេរោគនោះឡើយ។ហើយយើងគួរតែចៀសវាងកន្លែងដែលសើមផងដែរ។

លោកបន្ថែមថា អ្នកដែលមានរោគសញ្ញារួមទាំងក្អកឬកណ្តាស់គួរតែចៀសវាងធ្វើដំណើរទៅកន្លែងហាត់ប្រាណរហូតដល់ពួកគេបានជាសះស្បើយ។

ទោះយ៉ាងណាលោកវេជ្ជបណ្ឌិត David Thomas សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនិងជានាយកផ្នែកជំងឺឆ្លងនៃសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ ចូនហបគីនស៍ បានប្រាប់កាសែតញូវយ៉កថែមស៍ ថាអ្នកទៅព្រះវិហារមានហានិភ័យខ្ពស់ច្រើនជាងកន្លែងហាត់ប្រាណ។

ម្ចាស់ក្លឹបហាត់ប្រាណបាននិងកំពុងធ្វើការកាត់បន្ថយក្នុងការប៉ះពាល់ស្បែករវាងអតិថិជននិងបុគ្គលិក លោកបន្តថាពួកគេក៏មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការលាងសម្អាតនូវឧបករណ៍ហាត់ប្រាណផងដែរ។

ការព្រមាននេះកើតឡើងនៅពេលដែលករណីឆ្លងវីរុសកូរ៉ូណានេះបានកើតឡើង នៅជុំវិញពិភពលោកដែលបានកើនឡើងដល់ ១១៤,០០០ករណី ក្នុង ១០៧ ប្រទេសដែលមានអ្នកស្លាប់ជាង ៤.២០០ នាក់។

មនុស្សជាង ១.០០០ នាក់ត្រូវបានគេធ្វើតេស្ត៍រកមើលមេរោគឆ្លងនៅក្នុងរដ្ឋ Victoria កាលពីថ្ងៃអង្គារដោយមានករណីសរុបនៅក្នុងរដ្ឋឈានដល់ ២១ ។

មានមនុស្សជាង ៨.១០០ នាក់ត្រូវបានធ្វើតេស្ត៍នៅរដ្ឋញូវសៅវែល ដែលជារដ្ឋដែលមានឥទ្ធិពលអាក្រក់បំផុតរបស់អូស្រ្តាលីដោយមានចំនួន ៦១ ករណីនៅពេលនេះ។

កាលពីថ្ងៃអង្គារមនុស្សរាប់រយនាក់បានតម្រង់ជួរនៅតាមដងផ្លូវរង់ចាំការត្រួតពិនិត្យរកមេរោគឆ្លងដែលជាមជ្ឈមណ្ឌលក្នុងការធ្វើតេស្ដរកមេរោគ នៅក្នុងប្រទេសអូស្ត្រាលី។

ករណីកូរ៉ូណានៅប្រទេសអូស្រ្តាលី៖ ១១៩ករណី

រដ្ឋញូសៅវែល ៖ ៦១ ករណី

រដ្ឋវ៉ិចតូរៀ ៖ ២១ ករណី

រដ្ឋឃ្វីនឡែន៖ ១៨ករណី

រដ្ឋ អូស្ត្រាលីខាងត្បូង៖ ៧ករណី

រដ្ឋ អូស្ត្រាលីខាងលិច៖ ៩ ករណី

រដ្ឋតាស្មានា ៖ ២ ករណី

ដែនដីភាគខាងជើង៖ ១ករណី

ករណីសរុប៖ ១១៩ ករណី

អ្នកស្លាប់ចំនួន៖ ៣ករណី

ប្រភព Dialymail

សម្រួលអត្ថបទដោយ៖SOEUR.