ប្រិយមិត្តជាទីមេត្រី ឥទ្ធិពលនៃជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណា (COVID-19) ដែលសម្លាប់មនុស្សជិត ៥០០០ នាក់ បានធ្វើឲ្យទម្លាប់រាក់ទាក់គ្នាជាសាកលមានការប្រែប្រួលគួរឲ្យកត់សម្គាល់ ។ មនុស្សនៅជុំវិញពិភពលោក កំពុងផ្លាស់ប្តូរទម្លាប់ពួកគេទាំងនៅកន្លែងធ្វើការ នៅផ្ទះ និងកន្លែងផ្សេងៗ ក្នុងគោលដៅបន្ថយហានិភ័យឆ្លងកូរ៉ូណាវីរុសថ្មីនេះ និងបង្ការការចម្លងច្រើនបន្ថែមទៀត ។
តួយ៉ាង នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ The Prince's Trust Awards 2020 ព្រះអង្គម្ចាស់ Charles នៃចក្រភពអង់គ្លេស បានផ្លាស់ប្តូរគំនិតរបស់ព្រះអង្គ ពីការចាប់ដៃគ្នា ការយកថ្ពាល់ប្រកិតលើថ្ពាល់ និងការអោបរឹតជាដើម មកធ្វើជាសញ្ញាស្វាគមន៍ ដោយផ្គុំដៃទាំងពីរចូលគ្នា ដែលមើលទៅកាយវិការបែបនេះ ដូចទៅ នឹងទម្រង់ «សំពះ» ប្រពៃណីរបស់ខ្មែរយើងដែរ ៕Credits: The Royal Family