ទប់លែងជាប់ ! ប្រទេសហូឡង់ប្រកាសបិទសាលារៀន បារនិងភោជនីយដ្ឋានទាំងអស់
ប្រទេសហូឡង់ប្រកាសបិទសាលារៀន បារនិងភោជនីយដ្ឋានទាំងអស់ក្រោយក្លាយជាប្រទេសចុងក្រោយបង្អស់នៅអ៊ឺរ៉ុបដែលបានបិទតំបន់សាធារណ:ដេីម្បីទប់វីរុសឆ្លងCovid19 នៅពេលចំនួនអ្នកឆ្លងមានដល់ 1135 នាក់។
វិទ្យាស្ថានជាតិសុខភាពសាធារណៈ (RIVM) បាននិយាយថាសេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលចំនួននៃការឆ្លងវីរុសនៅក្នុងប្រទេសបានកើនឡើងពី 176នាក់ ដល់ 1135នាក់ ជាមួយនឹងការចំនួនអ្នកស្លាប់ 20 នាក់។
រដ្ឋមន្រ្តីក្រសួងអប់រំលោក Arie Slob បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាការរឹតត្បិតនេះនឹងនៅតែមានរហូតដល់យ៉ាងហោចណាស់ដល់ថ្ងៃទី 06 ខែមេសា។ ប្រភព៖ Daily mail news
ប្រែសម្រួលដោយ Aplus Cooc
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។