ដល់ពេលហើយ ទីបំផុត សហរដ្ឋអាមេរិកចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជាលើកដំបូង
ស៊ីហៀង
-

មន្ត្រីសុខាភិបាលរបស់សហរដ្ឋអាមេរិកបាននិយាយថា អាមេរិកនឹងធ្វើតេស្តសាកល្បងវ៉ាក់សាំងថ្មី ការពារជម្ងឺកូវីដ ១៩ ជាលើកដំបូងទៅលើមនុស្ស ដើម្បីបញ្ចាក់លទ្ធផលអោយកាន់តែច្បាស់ថា​ ថ្នាំវ៉ាក់សាំងនេះអាចការពារមនុស្សពីជម្ងឺនេះបានក្នុងកម្រិតណា នេះបើយើងតាមការចុះផ្សាយរបស់ សារពត៌មាន Independent របស់ New York ដែលចុះផ្សាយកាលពីព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ នេះ។

តាមការអោយដឹងពីមន្ត្រីអាមេរិកអោយដឹងថាការសាកល្បងព្យាបាលដើម្បីធ្វើតេស្តវ៉ាក់សាំងការពារមេរោគលើមនុស្សនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយអ្នកចូលរួមដំបូងនឹងទទួលបានវ៉ាក់សាំងពិសោធន៍នៅថ្ងៃច័ន្ទដើម្បីធ្វើតេស្តរកផលប៉ះពាល់ណាមួយដែលអាចកើតមាន។

មន្ត្រីរូបនោះបានប្រាប់សារព័ត៌មាន Associated Press ថាការសាកល្បងនេះត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានសុខភាពជាតិហើយនឹងប្រព្រឹត្តទៅនៅទីក្រុង Seattle ។ វានឹងចាប់ផ្តើមជាមួយអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ៤៥ នាក់នៅឯវិទ្យាស្ថានស្រាវជ្រាវសុខភាពខាយស្ទឺនៀនវ៉ាស៊ីនតោន។

គួររំលឹកផងដែរថាប្រទេសមហាអំណាចទាំងអស់កំពុងដុតដៃដុតជើង ស្រាវជ្រាវរកវ៉ាក់សាំងការពារជម្ងឺ កូវីដ ១៩ នេះ ដើម្បីផ្តាច់ជីវិតជម្ងឺដ៍កាចសាហាវមួយនេះពីផែនដី តែមកទល់នឹងពេលបច្ចុប្បន្ននេះមានតែប្រទេសចិនមួយគត់ ដែលប្រកាសថាខ្លួនអាចផលិតវ៉ាក់សាំងការពារជម្ងឺមួយនេះបាន៕  ប្រភព៖ Business Cambodia