កម្ពុជាហាមឃាត់ពលរដ្ឋវៀតណាមមិនអោយឆ្លងចូលមកកម្ពុជានោះទេ ចាប់ពីម៉ោង ០០ ថ្ងៃទី ២០ ខែមីនា។
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន បានដាក់បទបញ្ជារដូច្នេះនៅក្នុងសារជាសម្លេងដែលបានផ្ញើរជូនអាជ្ញាធរខ្មែរជាប់ព្រំដែនខ្មែរ វៀតណាម។ ជាមួយគ្នានេះ សម្តេចតេជោស្នើសុំយកពលរដ្ឋខ្មែរដែលត្រូវឃាត់ទុក១៤ថ្ងៃនោះ មកកម្ពុជាវិញ។
.jpeg?1584584629)
ការសម្រេចនេះបានធ្វើឡើងក្រោយពីវៀតណាមបានបិទព្រំដែនជាមួយកម្ពុជា ដោយពុំបានជូនដំណឹងមកកម្ពុជាជាមុននោះទេ។
នេះមិនមែនជាគោលការណ៍បដិការនោះទេ ហើយក៍មិនមែនជាការសងសឹកនោះដែរ គឺកម្ពុជាមានហេតុផលនឹងធ្វើដូច្នេះ។
សម្តេចតេជោបានបញ្ជាក់ថា ការលើកលែងបំរាមនេះ លុះត្រាណាតែភាគីវៀតណាម លេីកលែងជាមុន ទើបកម្ពុជាអាចបើកឡើងវិញបាន។

ក្នុងមួយថ្ងៃមានពលរដ្ឋវៀតណាមចូលមកកម្ពុជាចំនួន ប្រមាណជា៣០០នាក់ តែពលរដ្ឋកម្ពុជាដែលចេញទៅវៀតណាមវិញគឺតិចណាស់។
ជាមួយគ្នានេះ សម្តេចតេជោក៍បានប្រាប់ទៅអាជ្ញាធរខេត្តតាមព្រំដែន អោយដាក់សំណើសុំយកពលរដ្ឋខ្មែរទាំងអស់ដែលវៀតណាមបានដាក់អោយនៅ ដាច់ដោយឡែកចំនួន១៤ថ្ងៃនោះ អោយប្រគល់ពលរដ្ឋខ្មែរមកកម្ពុជាវិញ ។

ដូច្នេះសម្តេចតេជោ ណែនាំកុំអោយពលរដ្ឋឆ្លងទៅវៀតណាម ពីព្រោះទៅដល់ក៍គង់តែខាងវៀតណាម ឃាត់ទុកដដែលទេ។
សម្តេចតេជោបានថ្លែងថាវៀតណាមបានបញ្ជូនអ្នកផ្ទុកខូវិដ ១៩ ចំនួនបីនាក់តាមនាវា Viking Cruise Journey តែពុំមានអ្នកជំងឺខូវិដ ១៩ ពីកម្ពុជាទៅវៀតណាមនៅឡើយទេ។

ប្រភព៖ PNN News