អុឹម ជីវ៉ា ៖ ទោះបីពួកយើងកាន់សាសនាខុសគ្នា តែពួកយើងក៏ចេះឈឺចាប់និងស្រក់ទឹកភ្នែកដូចគ្នា ព្រោះយើងជាមនុស្សដែល...
ស៊ីហៀង
-

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក អុឹម ជីវ៉ា បានបង្ហោះសារថា "ទោះបីពួកយើងកាន់សាសនាខុសគ្នា តែពួកយើងក៏ចេះឈឺចាប់និងស្រក់ទឹកភ្នែកដូចគ្នា ព្រោះយើងរស់នៅក្រោមដំបូលមេឃនិងដំបូលប្រទេសតែមួយ ជំងឺ Covid19 វាមិនរើសមុខអ្នកស្អាត ភេទណា ឬសាសនាណាឡើយ ! បើយើងប្រហែសវានិងឆ្លងដោយមិនដឹងខ្លួន ហើយអ្នកឆ្លងគឺជាជនរងគ្រោះដូចគ្នា ! ។

ក្នុងដំណាក់កាលនេះគឺយើងជាខ្មែរ មិនត្រូវរើសអើងនិងបំបាក់ទឹកចិត្តជនរងគ្រោះនោះទេ នេះគឺជាពេលវេលារដែលបងប្អូនត្រូវចេះស្រលាញ់និងលើកទឹកចិត្តគ្នាគ្រប់ពេលវេលារដែលអាចធ្វើទៅបាន ហើយត្រូវចេះប្រុងប្រយ័ត្នការពារ និងជួយផ្សព្វផ្សាយពត៌មានដែលល្អៗដើម្បីជាការបានដឹងចែករំលែកនិងទប់ស្កាត់អោយទាន់ពេលវេលារកុំអោយជំងឺមួយនេះរីករាលដាលធំជាងនេះ ។

ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ចូលរួមលើកទឹកចិត្តជនរងគ្រោះដោយចាប់ផ្តើមពីខ្លួនយើងមុនគេ! ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា

ប្រភព៖ អុឹម ជីវ៉ា