ជួយស៊ែរ ចែកគ្នាដឹងផង ថាកុំឲ្យភ័យពេក ! ពេលនេះចិន បញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩
ស៊ីហៀង
- 500

(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យ ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩។ ក្រុមគ្រូពេទ្យទាំងអស់ នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីស្ថានទូតចិន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

គិតរហូតមកដល់ថ្ងៃទី២០ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៧ករណីហើយ ក្នុងនោះមានប្រុស៤៣នាក់ និងនារីចំនួន៤នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ។

រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩៕ 

ប្រភព៖ Fresh News

Loading...