ផ្ទុះខ្លាំង ! បទថ្មីរបស់លោក ទ្រី សក្កដា " បើគេស្រលាញ់យើង" កំពុងត្រូវសាច់រឿងរបស់យុវវ័យ ក្នុងពេលបច្ចុប្បន្ន (មានវិដេអូ)
ស៊ីហៀង
-

បច្ចុប្បន្នគេសង្កេតឃើញថា មានកូនខ្មែរយើងជាច្រើ​ន បង្ហាញស្នាដៃ តែងនិពន្ធ មិនបទចំរៀង ទំនុកច្រៀង​ គឺកូនខ្មែរយើងអាចធ្វើបានទាំងអស់ ហើយក្នុងបទចំរៀងនីមួយៗ សុទ្ធសឹងតែមានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន ក៏ដូចជាបងប្អូន ដែលនិយមទស្សនា លើបណ្តាញ youtube ឬក៏ Facebook ជាដើមនោះ។

បើនិយាយពីបទចំរៀង Original Song វិញ ប្រិយមិត្តប្រាកដជានឹកឃើញដល់ស្នាដៃ កូនខ្មែរយើងម្នាក់ ដែលគាត់មានស្នាដៃតែងនិពន្ធ នូវបទចំរៀងជាច្រើន ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ នោះគឺលោក ទ្រី សក្តដា ដែលជាអ្នកនិពន្ធវ័យក្មេង ចេះទាំងទំនុកចំរៀង និង Melody ទៀតផង។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះលោក ទ្រី សក្កដា បានចេញនៅបទចម្រៀងថ្មីមួយបទទៀតហើយ នៅក្រោមចំណងជើងថា " បើគេស្រលាញ់យើង" ដែលជាបទចម្រៀងមួយ ត្រូវនិងសាច់រឿងរបស់យុវវ័យនៅក្នុងពេលបច្ចប្បន្ន ហើយចំពោះ MV នៅក្នុងបទចម្រៀងនេះដែរ ទស្សនាហើយពិតជាជក់ចិត្តព្រោះថា ទាំងការសម្តែងនិងអត្ថន័យរបស់បទចម្រៀង វាបានធ្វើឲ្យអ្នកទស្សនាដាក់អារម្មណ៍ខ្លាំងទៅជាមួយបទចម្រៀងមួយបទនេះ រហូតអាចដល់ថ្នាក់ស្រក់ទឹកភ្នែកតាម ៕ 

ចង់ដឹងថាបទចម្រៀងនេះ មានអត្ថន័យយ៉ាងណានោះសូមទស្សនាទាំងអស់គ្នា ៖