ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយ អំពីករណី វីរុស កូវីដ១៩ ដែលកំពុងតែមានវត្តមាននៅកម្ពុជា ដែលនេះគឺជាក្តីបារម្ភ និងជាបញ្ហាដ៏ធំ មិនថារាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនោះ គឺពិតជាមានក្តីបារម្ភខ្លាំងណាស់។

អ្វីដែលយើងមើលឃើញនៅពេលនេះ គឺក្រសួងសុខាភិបាល លោកបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសមួយនេះ។ ក្រុមគ្រូពេទ្យរបស់យើង គឺលោកកំពុងតែខិតខំប្រឹងប្រែង ទាំងកំលាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណា រកវិធីនៅក្នុងព្យាបាលបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងតែផ្ទុកជំងឺនេះ បានជាសះស្បើយផងដែរ។

ដោយឡែក នាពេលបច្ចុប្បន្ននេះ ក៏មានបងប្អូនជាច្រើន បានចូលរួមយ៉ាងសស្រាកសស្រាំ នៅក្នុងការជួយដល់ក្រសួង ដើម្បីប្រយុទ្ធប្រឆាំង ដោយពួកគាត់បានធ្វើការបរិច្ចាគថវិការ ដែលពួកគាត់មាន ដើម្បីប្រយុទ្ធប្រឆាំង នេះគឺជាអ្វីដែលពួកគាត់អាចធ្វើបាន ព្រោះថាពួកគាត់មិនមានវិជ្ជជីវជាគ្រូពេទ្យនោះទេ ។

បើយើងងាកមកមើលពីតារាល្បីៗដែលគាត់បានចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ COVID-19 នេះរួមមាន៖
-លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគទឹកប្រាក់ ២០០លានរៀល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19
-គ្រួសារបង ព្រាប សុវត្ថិ ដែលបានបរិច្ចាគទឹកប្រាក់ ៤លានរៀល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19
-លោក ខេមរៈ សិរីមន្ត ដែលបានបរិច្ចាគទឹកប្រាក់ ៥០០ដុល្លា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19
-កញ្ញា ឌួង ហ្សូរីដា អគ្គនាយិកា ក្រុមហ៊ុន MUDHITA Trading Co.LTD ដែលបានបរិច្ចាគទឹកប្រាក់ ៥០០ដុល្លា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19
-អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ដែលបានបរិច្ចាគទឹកប្រាក់ ១០០០ដុល្លា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19
-លោក ខេម ដែលបានបរិច្ចាគទឹកប្រាក់ ៤០០.០០០រៀល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19
-គ្រួសារប្អូន ឆាយ វីរៈយុទ្ធ ដែលបានបរិច្ចាគទឹកប្រាក់ ១.០០០.០០០រៀល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19
-ពេជ្រ សោភា ដែលបានបរិច្ចាគទឹកប្រាក់១០០០ដុល្លា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19
-សួស វីហ្សា និងស្វាមី ដែលបានបរិច្ចាគទឹកប្រាក់៥០០ដុល្លា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19
-អែន ជី និងស្វាមី ម្ចាស់ក្រុមហ៊ុន ខេ ជី (G21) ដែលបានចូលរួមបរិច្ចាគទឹកប្រាក់១០០០ដុល្លា
-ខាន់ ជេមស៍ តារាចំរៀង និងជានាយកក្រុមហ៊ុននាំចូល និងចែកចាយសាប៊ូលាងមុខម៉ាល់វី (MALVE) ដែលបានបរិច្ចាកទឹកប្រាក់ចំនួន ៣០០ដុល្លា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19
-ឌីជេ ហេ រ៉ូ ដែលបានបរិច្ចាកទឹកប្រាក់ចំនួន ៥០០ដុល្លា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19
-លោក ចាន់ មករា និងអ្នកនាង ដេនី ក្វាន់ ដែលបានបរិច្ចាគទឹកប្រាក់ ១០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19
- តារាចម្រៀងលោក យ៉ែម សំអូន ដែលបានបរិច្ចាគទឹកប្រាក់ ៥០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19























ប្រភព៖ Heng Loong