បងប្អូនប្រាដកជាបានស្គាល់ លោក ឃុន ធារិទ្ធិ ឬ ហៅថា រិទ្ធ អូមេហ្គា អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោន និងជាអ្នកម្ចាស់ហាង ស៊ុបខ្យង បានបង្ហោះសារយ៉ាងចាក់ដោតថា "ពេលយេីងធ្លាក់មានអ្នកសេីច មានអ្នកជាន់ តែខ្ញុំសូមប្រកាសថាខ្ញុំជួបបញ្ហាមកដល់ពេលនេះ ដោយសារតែរកសុីខាត ខាតឡាន នឹង ចាញ់បោក Mask។

ខ្ញុំមិនចង់ហែកទ្រូងអោយក្អែកចឹកទេ តែខ្ញុំទ្រាំមិនបាននឹងអ្នកដែលចាំតែសេីច នឹងជាន់ពន្លឹច ជ្រុលតែចឹងហេីយនិយាយអោយអសគ្មានអ្នកណាចង់បែបនេះទេ គ្មានអ្នកណាចង់រកសុីខាតទេ ដោយសារខ្ញុំរឹងពេក មិនជឿរឿងយីអ៊នដាក់ នឹងឆុងឆ្នាំ ខ្ញុំឆុង2ឆ្នាំហេីយ ដាក់ប៉ុន្នាអស់ប៉ុន្នឹង...ខ្ជិលរំលឹករឿងខាតពីមុន ដែលជំពាក់គេ យឺតយ៉ាវសងគេ ដោយសារការប្រាក់ថ្លៃ នឹង ហាងលក់ចំណាយច្រេីនជាងចំណូល គិតត្រឹមខែ 12-1-2 ខ្ញុំចេញលុយអស់ 478.858$ ខាតសុទ្ធ នឹងបង្វិលសងគេ ។

កូនប្រុសហ៊ានសុីហ៊ានសង ត្រូវទទួលស្គាល់ការពិត ខ្ញុំជំពាក់គេ ដោយសារការរកសុី មិនមែនយកទៅលេងល្បែង យកទៅប្រព្រឹត្តិទង្វេីខុសច្បាប់ទេ។ ខ្ញុំប្រឹងឈរជំហរនេះដោយខ្លួនឯងតាំងពីដេីមមក តាំងពីកូនហាងមួយ រហូតដល់មានហាង4ក្នុងដៃ តាំងពី #Rithomega នឹង ស៊ុបខ្យង គ្មានអ្នកស្គាល់ ។ខ្ញុំអ្នករាប់រងបន្ទុកម្នាក់ឯងពេលមានបញ្ហាក៏គ្មានបងប្អូនណាជួយជ្រោមជ្រែងដូចគេ ហាមាត់ពឹងគេគ្មានអ្នកណាជួយ មានតែអ្នករុញចេញ។ ហេីយខ្ញុំមិនមែនដេីរបោកប្រាស់គេទេ ដោយសារតែខ្ញុំស្ទះលុយបង្វិលមិនចេញ បានធ្វេីអោយខ្វះលុយបង្វិលសងគេអោយទាន់ពេល តែនៅតែសងគ្រាន់តែយឺតពេល ។ ពេលដែលគេបង្ហោះពីខ្ញុំម្តងៗ មានអ្នកជាន់ខ្ញុំច្រេីនណាស់ ខ្ញុំអត់ខឹងទេ តេីអ្នកណាមិនជំពាក់គេ?។ ពេលនេះខ្ញុំស្ទះលុយដោយសារបញ្ហា កូរ៉ណាទៀត ។ហាងកោះពេជ្យស្ងាត់ភ្ញៀវ ហាងទេីបបេីកថ្មីក៏គ្មានភ្ញៀវ ចំណាយច្រេីនជាងចំនូល ។ទិញ Camera មួយឈុត 6000$ជាង ថាចេញថតការ ថត Pre wedding ក៏គាំង ។សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ ឈប់ជាន់ខ្ញុំទៀតទៅ.... ខ្ញុំមិនចុះចាញ់ទេ ខ្ញុំនឹងត្រលប់មកវិញឆាប់ៗនេះ ...."។















មានវិដេអូ៖
ប្រភព៖ Rithkhun