តារាចម្រៀង លោកណុប ប៉ាយ៉ារិទ្ធ សូមបងប្អូនដែលមកពីធ្វើការនៅក្រៅប្រទេស សូមដកខ្លួនដោយឡែក ឆ្ងាយពីក្រុមគ្រួសារសិន យ៉ាងតិច១៤ថ្ងៃ តាមដានពីសុខភាពដើម្បី...
ស៊ីហៀង
-

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប ប៉ាយ៉ារិទ្ធ តែងតែបង្ហោះសារក្រើនរំលឹកដល់បងប្អូន ត្រូវធ្វើការសំអាតជាប់ជានិច្ច ដើម្បីធ្វើការការពារខ្លួន ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ណុប ប៉ាយ៉ារិទ្ធ បានបង្ហោះសាររៀបរាប់ថា "គិតមកដល់ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ កម្ពុជាយើងមានអ្នកឆ្លង 84នាក់ហើយ!

Covid19 ជាជំងឺឱកាសនិយមថ្មីមួយដ៍កា ចសា ហា វ ដូចជាឃាតករលាក់មុខ ដែលសម្លា ប់មនុស្សរាប់ម្មុឺននាក់ទូទាំងពិភពលោក ។ ពិតណាស់គ្មាននណាម្នាក់អាចមើលឃើញវាដោយភ្នែកទទេបានទេ រឹតតែមិនអាចមើលដឹងថានណាម្នាក់មានផ្ទុកមេរោគនេះឬអត់ ! ត្បិតតែវាកា ចសា ហា វតែយើងក៍អាចទប់ ស្កាត់វាបានដោយការបង្កើនស្មារតីប្រុងប្រយ័ត្ន សំខាន់នៅត្រង់ថាតើយើងគ្រប់គ្នាប្រុងប្រយ័ត្នក្នុងកំរឹតណា ? យកការភ័យខ្លាចមកប្រយ័ត្នខ្លាំង ឬ ប្រយ័ត្នបែបលំៗដោយគិតថាមិនអីៗ ។ សូមអនុវតន៍នៅគោលការថែរក្សាអនាម័យនិងការការពារខ្លួន សម្រាប់ខ្លួនឯង និង គ្រួសាររបស់យើងផ្ទាល់ ដោយកុំមើលស្រាលអោយសោះ !

មួយវិញទៀត ដើម្បីប្រយុទ្ធប្រឆាំង និង ការរីករាលដាល ជំងឺឆ្លងមួយនេះ សូមបងប្អូនមេត្តាសហការ ជាមួយក្រសួង មន្ទីសុខាភិបាល ដោយចូលរួមធ្វើតេសរកមេរោគនេះទាំងអស់គ្នាសម្រាប់បងប្អូនដែលមានការសង្ស័យចំពោះខ្លួនឯងឬសមាជិកគ្រួសាររបស់យើង ព្រោះទង្វើរនេះគឺជាការទំនួលខុសត្រូវមួយសម្រាប់ខ្លួនឯងនិងសម្រាប់គ្រួសាររបស់អ្នកទាំងមូល សូមកុំមានការខ្លាចរអាប្រសិនបើអ្នកបានផ្ទុកមេរោគដោយការឆ្លងរួច សូមចូលខ្លួនមកអោយគ្រូពេទ្យព្យាបាល សូមផ្តល់ទំនុកចិត្តលើកិច្ចការពារថែរក្សារព្យាបាលពីក្រុមគ្រូពេទ្យជួរមុខរបស់យើង នោះលោកអ្នកបានសាងក្តីសង្ឃឹមសម្រាប់ជីវិតខ្លួនឯងអោយមានសង្ឃឹមជាជាងការព្យាយាមគេចខ្លួន ១៤ថ្ងៃបើគ្មានការព្យាបាលថែរក្សាពីគ្រូពេទ្យតើបងប្អូនដែលកើតហើយនោះសង្ឃឹមអី ? ការព្យាយាមគេចខ្លួនរបស់បងប្អូនពិតជាមិនអាចជួយបងប្អូនបានក្រៅពីកាន់តែធ្វើអោយកើតឡើងបញ្ហារធំ ១- ប្រឈមមុខនិងការស្លា ប់ ២- ងាយនិងចម្លងដល់អ្នកដ៍ទៃដែលគាត់មិនដឹងអី ហើយបន្តរឆ្លងតគ្នាដែលកាន់តែកើនចំនួនឆ្លងកាន់តែច្រើនយ៉ាងគំហុគ ។ មួយទៀតបងប្អូនដែលមកពីធ្វើការនៅក្រៅប្រទេស សូមដកខ្លួនដោយឡែក ឆ្ងាយពីក្រុមគ្រួសារសិន យ៉ាងតិច១៤ថ្ងៃ ដើម្បីតាមដានពីសុខភាពរបស់ខ្លួនយើងផ្ទល់ថាតើខ្លួនយើងមានសុវត្តិភាព១០០%ឬនៅ? ការនឹករលឹកសូមដកឃ្លាទុកមួយឡែកសិន សំខាន់គឺសុខទាំងអស់គ្នា ការពារប្រសើរជាងព្យាបាល ត្រូវធានាអោយបានថា ការវិលត្រលប់មកវិញរបស់យើង គឺមិនបាននាំជំងឺមកជាមួយដើម្បីយកមកអោយគ្រួសារយើង ។ សូមមេត្តាចូលរួមសហការណ៍អោយបានគ្រប់ៗគ្នា ដើម្បីខ្លួនអ្នកផ្ទាល់ ក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និង មនុស្សជុំវិញខ្លួន ដោយក្តីគោរព។

ប្រភព៖ Bayyareth Nop