សូមគោរព កោតសរសើរ ដល់ក្រុមគ្រូពេទ្យកម្ពុជា ដែលបានខិតខំប្រឹងប្រែង មើលថែរក្សាអ្នកឆ្លងវីរុសកូវីដ១៩ បានយ៉ាងល្អ...
ស៊ីហៀង
-

ដូចដែលបងប្អូនជ្រាបហើយថា នៅថ្ងៃនេះ កម្ពុជាយើងមានអ្នកឆ្លងកើនឡើងដល់ ៨៦នាក់ហើយ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការភ័យព្រួយជាខ្លាំង។

ដោយឡែកក្រុមគ្រូពេទ្យ​ កម្ពុជាយើង បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ មើលថែរក្សាអ្នកឆ្លងវីរុសកូវីដ១៩ យ៉ាងយកចិត្តទុកបំផុត ។ បងប្អូនគិតមើលថា ចុះបើគាត់ជាឪពុក ជាម្តាយ ជាបង ជាប្អូន តើអ្នកមានអារម្មណ៍បែបណា?

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "D Cell Sotravy" បានបង្ហោះសារថា "គាត់អាចជា ឪពុក ជាម្តាយ ជាបង ជាប្អូន ជាកូន ជាក្មួយ គាត់ មានគ្រួសារ ពួកគាត់ក៏បារម្ភពីគ្រួសារគាត់ តែដោយសារភារកិច្ចនឹង ទឹកចិត្តជាគ្រូពេទ្យ ដែលចាំបាច់ត្រូវ ព្យាបាលការពារ អាយុជីវិតរបស់អ្នកជំងឺ គាត់ត្រូវតែស្ថិតនៅកន្លែងដែលប្រឈម នឹងគ្រោះថ្នាក់បើគាត់ប្រហែសតែបន្តិច សួរថាគ្រួសារគាត់ បារម្ភពីគាត់ប៉ុណ្ណា បារម្ភណាស់ ភ័យណាស់ សូមបួងសួងអោយពួកគាត់សុវត្ថិភាព វិរះបុរស បិទមុខ ក្នុងដួងចិត្តខ្មែរ អគុណ ដែលលះបង់ ដើម្បីអោយពួកយើងសុវត្ថិភាព "។

ប្រភព៖ D Cell Sotravy