រំភើបណាស់...តារាចម្រៀង តារាសម្តែង ពិធីករ ពិធីការនីល្បីៗ បានចូលរួមបរិច្ចាគថវិការ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19
-

តារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប ប៉ាយ៉ារិទ្ធ ជាតារាចម្រៀងម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗតាមបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែទឹកដមសំលេងដ៏ក្រអួនក្រអៅរបស់លោក បានធ្វើឲ្យមហាជន ពិតជាមិនសរសើរមិនបាន ម្យ៉ាងទៀតលោកក៏ជាតារាសម្តែងខ្សែរភាពយន្តម្នាក់​ ដែលទទួលបានការចាប់អារម្មណ៍តាមរយៈរឿង "រាជនីភូមិគ្រឹះ" ដែលមានចាក់បញ្ជាំងនៅស្ថានីយ៍ទូរទស្សន៍ហង្សមាសផងដែរ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោក៏បានចូលរួម បរិច្ចាគទឹកប្រាក់ ៥០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19។ បើយោងតាមគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានឲ្យដឹងថា "សូមគោរពអរគុណដល់តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលបានបរិច្ចាគទឹកប្រាក់ ៥០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

១. តារាសម្តែងអ្នកនាង តូតា និងស្វាមី ដែលបានបរិច្ចាគទឹកប្រាក់ ២០០ដុល្លារ

២. លោក សេង រ៉ាក់ដា អគ្គនាយកក្រុមហ៊ុន Brand DIVADA ដែលបានបរិច្ចាគទឹកប្រាក់ ១០០ដុល្លារ

៣. តារាចម្រៀងលោក អេឡិច ចាន់ត្រា ដែលបានបរិច្ចាគទឹកប្រាក់ ១០០ដុល្លារ

៤. តារាចម្រៀងកញ្ញា ផន ស្រីខួច ដែលបានបរិច្ចាគទឹកប្រាក់ ៥០ដុល្លារ

៥. តារាចម្រៀងលោក វណ្ណ ណារ៉ា ដែលបានបរិច្ចាគទឹកប្រាក់ ១០ដុល្លារ

៦.ពិធីការិនីអ្នកនាង ចាន់ កែវនិមល និងស្វាមី ដែលបានបរិច្ចាគទឹកប្រាក់ ២០០ដុល្លារ

៧. តារាចម្រៀងកញ្ញា អោក សុម៉ាវត្តី ដែលបានបរិច្ចាគទឹកប្រាក់ ៥០ដុល្លារ

៨. តារាចម្រៀងលោក អាន គុណសេរី ដែលបានបរិច្ចាគទឹកប្រាក់ ៤០,០០០រៀល

៩.ពិធីករលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដែលបានបរិច្ចាគទឹកប្រាក់ ១០០ដុល្លារ

១០. តារាចម្រៀងកញ្ញា ឈិន ម៉ានិច្ច ដែលបានបរិច្ចាគទឹកប្រាក់ ៥០ដុល្លារ

១១. លោក ប៉ិន គ្រឹស្នា ដែលបានបរិច្ចាគទឹកប្រាក់ ២០ដុល្លារ

១២.អ្នកនាង សុគន្ធ នីសា និងស្វាមី ដែលបានបរិច្ចាគទឹកប្រាក់ ៥០០ដុល្លារ

១៣. ពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលបានបរិច្ចាគទឹកប្រាក់ ១០០ដុល្លារ

១៤. តារាសម្តែងកញ្ញា មាស សម្ភស្ស ដែលបានបរិច្ចាគទឹកប្រាក់ ៥០ដុល្លារ

១៥. ម៉ារ៉ា ចាទី និងក្រុមគ្រួសារ ដែលបានបរិច្ចាគទឹកប្រាក់ ២០ដុល្លារ

១៦.តារាចម្រៀងលោក ដួង វីរៈសិទ្ធ ដែលបានបរិច្ចាគទឹកប្រាក់ ១០០ដុល្លារ

១៧. លោក ចាន់ សុគន្ធ និងគ្រួសារ ដែលបានបរិច្ចាគទឹកប្រាក់ ១០០ដុល្លារ

១៨. តារាចម្រៀងអ្នកនាង ហ៊ឹម សុភី ដែលបានបរិច្ចាគទឹកប្រាក់ ២០ដុល្លារ

១៩. ពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ ដែលបានបរិច្ចាគទឹកប្រាក់ ១២៥ដុល្លារ

២០. តារាចម្រៀងអ្នកស្រី សួន ចន្ថា ដែលបានបរិច្ចាគទឹកប្រាក់ ៣០ដុល្លារ

២១. ណាឃ្វីន ម្ចាស់ហាងលក់កាបូប ដែលបានបរិច្ចាគទឹកប្រាក់ ១០០ដុល្លារ

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕