នៅទីបំផុត ! ប្រទេសមីយ៉ាន់ម៉ារកឃើញករណីវីរ៉ុសកូរ៉ូណាជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួនហើយ
ស៊ីហៀង
-

(ទីក្រុងរ៉ង់ហ្គូន)៖ កាលពីថ្ងៃចន្ទ ទី២៣ម្សិលមិញនេះ ប្រទេសមីយ៉ាន់ម៉ាបានរកឃើញនូវអ្នកដែលឆ្លងនូវជំងឺកូវីដ១៩ ជាលើកដំបូងនៅឯក្នុងប្រទេសរបស់ខ្លួន។

ការធ្វើតេស្ដមនុស្សចំនួន២១៤នាក់ កាលពីល្ងាចថ្ងៃចន្ទ ដោយក្រុមអ្នកជំនាញវេជ្ជសាស្រ្ដនិងក្រុមអង្គការការពារសិទ្ធមនុស្សនៅក្នុងប្រទេសមួយនេះបានជម្រុញឱ្យប្រទេសមីយ៉ាន់ម៉ា ត្រូវតែស្វែងរកដំណោះស្រាយនានា ក្នុងការទប់ស្កាត់នូវជំងឺមួយនេះកុំឱ្យមានការរីរាលដាលតទៅទៀត។

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាកាលពីល្ងាចថ្ងៃចន្ទបានបញ្ជាក់ថាបុរសជនជាតិមីយ៉ាន់ម៉ាម្នាក់អាយុ ៣៦ ឆ្នាំដែលធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិកនិងបុរសជនជាតិមីយ៉ាន់ម៉ាម្នាក់អាយុ ២៦ ឆ្នាំដែលត្រឡប់មកពីអង់គ្លេសបានធ្វើតេស្តរកឃើញនូវភាពវិជ្ជមាន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលបាននិយាយទៀតថាយើងនឹងស៊ើបអង្កេតស្វែងមនុស្សទាំងអស់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសទាំងពីរនាក់នេះ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលបំផុត ក្នុងការទប់ស្កាត់នូវការរីករាលដាលនូវជំងឺមួយនេះ៕ ប្រភព CNA

សម្រួលអត្ថបទ៖ SOEUR.