កូរ៉េខាងត្បូងមានអ្នកឆ្លងមេរោគកូរ៉ូណា ចំនួន៧៦ករណីបន្ថែមទៀតខណៈចំនួនអ្នកឆ្លងសរុបកើនដល់៩,០៣៧ករណី
ទីក្រុងសេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៧៦ ករណីកាលពីថ្ងៃអង្គារទី ២៤ ខែមីនានេះ។ ដោយបានរក្សានិន្នាការធ្លាក់ចុះនូវការឆ្លងនៃមេរោគថ្មីមួយនេះ។
យោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (KCDC) បានឱ្យដឹងថាចំនួនសរុបនៃការឆ្លងបាននាំឱ្យមានការឆ្លងសរុបរបស់ប្រទេសនេះដល់ ៩.០៣៧ ករណី។ ចំនួនអ្នកស្លាប់បានកើនឡើងពី ២ ទៅ ១២០ នាក់។
និងត្រូវបានគេកត់សំគាល់នៅថ្ងៃទី ១៣ ជាប់ៗគ្នា ដែលប្រទេសនេះបានបង្ហាញការឆ្លងនូវវីរ៉ុសថ្មីនេះមានប្រហែលជា ១០០ ឬតិចជាងនេះ។
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីចំនួនករណីឆ្លងថ្មីដែលបំផុតទាបបំផុតរបស់ខ្លួនកាលពីថ្ងៃច័ន្ទបើប្រៀបធៀបនឹងចំនូនដែលបានឆ្លងនៅថ្ងៃទី ២៩ខែកុម្ភះដែលមានរហូតទៅដល់ ៩០៩ ករណី។
សម្រួលអត្ថបទដោយ៖SOEUR.
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។