ឯកឧត្តម ពេជ្រ ស្រស់ ស្នើឲ្យរាជរដ្ឋាភិបាលគិតគូរ រឿងធនាគារឲ្យពន្យាពេលក្នុងការបង់បំណុលរបស់ពលរដ្ឋ...មានវិដេអូ
ស៊ីហៀង
-

ដូចដែលបងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថា នាពេលបច្ចុប្បន្ននេះ​ វីរុសកូវីដ១៩ កំពុងតែមានវត្តមាននៅកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានការព្រួយបារម្ភ ហើយអ្វីដែលកាន់តែធ្វើឲ្យគាត់កាន់តែមានការព្រួយបារម្ភថែមទៀតនោះ គឺរឿងបង់ថ្លៃធនាគារ ដែលបងប្អូនជាច្រើន បានខ្ចីធនាគារ ហើយប្រកបអាជីវកម្ម ឬ ធ្វើអ្វីផ្សេងទៀត ។ អំឡុងពេលជួបនូវការលំបាក មានបងប្អូនខ្លះត្រូវបាត់បង់ការងារធ្វើ ដូចនេះធ្វើឲ្យពួកគាត់បាត់បង់ចំណូលផងដែរ។

កាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តម ពេជ្រ ស្រស់ បានបញ្ចេញមតិ ស្នើសូមឲ្យរាជរដ្ឋាភិបាលគិតគូរ រឿងធនាគារឲ្យពន្យាពេលក្នុងការបង់បំណុលរបស់ពលរដ្ឋ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា "ឯកឧត្តម ពេជ្រ ស្រស់ គឺនៅតែបន្តស្នើឲ្យរាជរដ្ឋាភិបាលគិតគូរ រឿងធនាគារឲ្យពន្យាពេលក្នុងការបង់បំណុលរបស់ពលរដ្ឋ"។

មានវិដេអូ៖