ការផ្លាស់ប្តូរឥរិយាបថរបស់លោកត្រាំ ក្នុងការសន្យាការពារប្រជាជនអាស៊ី
ស៊ីហៀង
-

(ទីក្រុងវ៉ាស៊ីនតោន)៖ អស់រយៈពេលជាច្រើនថ្ងៃនូវការរើសអើងចំពោះជាតិសាសន៍នានាដែលឆ្លងនូវវីរុសមួយនេះ កាលពីថ្ងៃច័ន្ទម្សិលមិញលោកត្រាំបានជំរុញឲ្យមជ្ឈដ្ឋានទាំងអស់ចូលរួមការពារជនជាតិអាមេរិកាំង-អាស៊ីទូទាំងពិភពលោក ។

លោកត្រាំបានសរសេរនៅលើបណ្ដាញធ្វីតធើរបស់លោកថា” វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារសហគមន៍ អាមេរិកាំង អាស៊ី របស់យើងឱ្យបានហ្មត់ចត់ជាទីបំផុត ទាំងជនជាតិអាស៊ីដែល នៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក ” ។

លោកត្រាំបន្ថែមថា "មិនថាក្នុងកាលៈទេសៈណា ឬក្នុងទម្រង់អ្វីក៏ដោយនៃវីរុសមួយនេះ វាមិនមែនជាកំហុសរបស់ពួកគេនៅក្នុងការដែលធ្វើឱ្យមានការឆ្លងរីករាលដាលនៃជំងឺមួយនេះឡើយ ហើយនៅពេលខាងមុខយើងនិងសមាគមន៍របស់យើងនៅទូទាំងពិភពលោកនឹងទទួលបានជ័យជម្នះទាំងអស់គ្នាក្នុងការកម្ចាត់នូវវីរុសប្រភេទនេះ! "

គ្រូពេទ្យរបស់អាស៊ីលោក ជី យ៉ូវជីង ក៏បាននិយាយថាលោកមានការងឿងឆ្ងល់យ៉ាងខ្លាំងអំពីការផ្លាស់ប្តូរឥរិយាបថភ្លាមៗរបស់លោក Trump ដែលបានបង្ហាញអំពីការដឹងគុណចំពោះប្រទេសនៅតំបន់អាស៊ី។ ក្នុងនោះផងដែរ អ្នកជំនាញវេជ្ជសាស្រ្តជាច្រើនបានលើកឡើងថា ក្តីសង្ឃឹមតែមួយគត់នោះគឺការផ្លាស់ប្ដូរអាកប្បកិរិយារបស់លោក Trump ដែលអាចជួយទ្រទ្រង់និងធ្វើឱ្យប្រសើរឡើងជាងមុននៃមេរោគមួយនេះមានការធ្លាក់ចុះ។

កន្លងមកលោក Trump បានបញ្ជាក់ថាចាប់តាំងពីការផ្ទុះឡើងដំបូងវីរុសនេះមានដើមកំណើតនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនដោយបានហៅវីរុសនេះយ៉ាងច្បាស់ៗថាជា

“ មេរោគចិន” ។ លោកបានហៅម្តងហើយម្តងទៀតនូវមេរោគថ្មីនេះថា "វីរុសចិន" ។

ក្រោយបន្ទាប់មន្រ្តីរបស់សេតវិមានអាមេរិកបានអនុវត្តតាមនិងបង្កើតពាក្យថ្មីដោយប្រែជំងឺមួយនេះទៅជា "ជំងឺគ្រុនផ្តាសាយ" វិញ។

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភពOrientaldialy