ដោយសារតែ COVID 19 ! ថៃប្រកាសបិទប្រទេសជាបន្ទាន់រហូតដល់បំណាច់ខែមេសាដើម្បីបញ្ចៀសការរាតត្បាតនៅក្នុងប្រទេសព្រមជាមួយនឹងច្បាប់យ៉ាងតឹងរ៉ឹង
ស៊ីហៀង
-

នៅថ្ងៃទី២៤ ខែមិនានេះលោកនាយករដ្ឋមន្ដ្រី ប្រាយុទ្ធ ចាន់អូចាបានចេញសេចក្ដីប្រកាសមួយជាបន្ទាន់ក្នុងការបិទប្រទេសជាបណ្ដោះអាសន្ននិងហាមមិនឱ្យប្រជាពលរដ្ឋរបស់ខ្លួនចេញទៅណាឡើយ។ការប្រកាសបិទប្រទេសនេះនឹងចាប់ផ្ដើមអនុវត្តថ្ងៃទី២៦ខែមិនារហូតទៅដល់បំណាច់ខែមេសាដើម្បីបញ្ជៀសប្រទេសមួយនេះពីការរាតត្បាតនៃជំងឺកូវីដ១៩ ដោយលោកមានការព្រួយបារម្ភថានិងមានការវិវឌ្ឋ្ឍន៏ទៅមុខកាន់តែខ្លាំង ប្រសិនបើមិនមានការចាត់វិធានការឱ្យបានទាន់ពេល។

ព្រមជាមួយគ្នានេះដែលក្នុងសេចក្ដីប្រកាសបានចាត់វិធានការចំនួន១៣ចំនុចដូចតទៅ៖

១. ការបិទប្រទេសនិងចាប់ផ្ដើមនៅ្ឲថ្ងៃទី២៦មិនា រហូតដល់ចុងខែមេសា។

២.ការសាងសង់ជាបន្ទាន់នូវមជ្ឈមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូរូណាដែលហៅកាត់ថាCRES។

៣. កំណត់ពេលវេលាសម្រាប់ការបិទ បើកទីតាំង ព្រមជាមួយនិងវិធានការនានា។

៤.សម្រាប់អ្នកដែលចង់ចាកចេញពីផ្ទះឬធ្វើដំណើរឆ្លងកាត់ខេត្តនានានឹងមានការត្រួតពិនិត្យយ៉ាងតឹងរឹងនៅតាមបុស្ដិ៍ចេញចូលនីមួយៗ។

៥.សាងសង់មន្ទីរពេទ្យនៅតាមតំបន់នីមួយៗ។

៦.ហាមឃាត់និងចាប់ខ្លួនដល់អ្នកដែលផ្សាយព័ត៌មានមិនពិតអំពីវីរុសកូរូណាទៅដល់សាធារណៈជន

៧.ប្រជាជនដែលជាកម្មករនិងទទួលបានការជួយជាសំណងផ្សេងៗ។

៨.ការលើលែងអនុគ្រោះពន្ធ។

៩.ការផ្គត់ផ្គង់នូវគ្រឿងបរិក្ខារវេជ្ជសាស្ដ្រឱ្យបានគ្រប់គ្រាន់ទៅដល់មន្ទីរពេទ្យនីមួយៗ

១០.រាល់ការប្រកាសសេចក្ដីព័ត៌មានត្រូវអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល

១១.បញ្ហាហិរញ្ញវត្ថុជាកាតព្វកិច្ចរបស់ធនាគាររដ្ឋក្នុងការផ្ដល់ព័ត៌មានផ្សេងៗ

១២.គោលការណ៍នៃការធានារ៉ាប់រ៉ងសង្គមត្រូវបានយកមកគ្របដណ្ដប់

១៣.គ្មានឡើយពាក្យថាមិនបានដឹងពីបម្រាមទាំងអស់ខាងលើ។

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភពKapook