ច្រើនណាស់ ! នៅអ៊ីតាលី មានអ្នកឆ្លង COVID 19 កើនឡើងជិត ៧ម៉ឺននាក់ខណៈអ្នកស្លាប់កើនឡើងដល់៧៤៣នាក់ក្នុងរយះពេល២ថ្ងៃកន្លងមក
ស៊ីហៀង
-

ករណីអ្នកឆ្លងវីរុសកូរ៉ូណានៅអ៊ីតាលីកើនឡើងជិត ៧ម៉ឺននាក់ខណៈអ្នកស្លាប់កើនឡើងដល់៧៤៣នាក់ក្នុងរយះពេល២ថ្ងៃកន្លងមកចំនួនមនុស្សដែលត្រូវបានគេធ្វើតេស្ដរោគវិនិច្ឆ័យនៅប្រទេសអ៊ីតាលីកើនឡើងជិត៧០០០០ករណីហើយចំនួនមនុស្សស្លាប់ថ្មីៗមានការកើនឡើងខ្ពស់ក្នុងរយៈពេលពីថ្ងៃកន្លងមកនេះ។

នៅថ្ងៃទី២៤ ចំនួនអ្នកឆ្លងថ្មីៗនៅអ៊ីតាលីកើនឡើងដល់៥២៤៩ករណីក្នុងរយះពេល២៤ម៉ោង ដែលចំនួនសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសនេះមានចំនួន៦៩.១៧៦ ករណី ហើយចំនួនអ្នកស្លាប់ក្នុងរយះពេលពីរថ្ងៃកន្លងមកនេះមានចំនួន៧៤៣ នាក់ ដែលចំនួនអ្នកស្លាប់កើនឡើងដល់ ៦៨២០ ករណី។

ទន្ទឹមនឹងនេះចំនួននៃការព្យាបាលបានបន្តកើនឡើងហើយរហូតមកដល់ពេលនេះមនុស្សចំនួន ៨៣២៦ នាក់បានជាសះស្បើយហើយ។ ប្រភពOriental

សម្រួលអត្ថបទដោយ៖SOEUR.