រងចាំយូរហើយ ! សម្តេច ហ៊ុន សែន ប្រសិនបើឱសថស្ថានណាដែលនៅតែបន្តលក់ម៉ាស់ក្នុងតម្លៃថ្លៃ និងត្រូវបិទមិនឱ្យរកស៊ីមួយជីវិត
ស៊ីហៀង
-

នៅព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា​ង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។

ថ្លែងនៅក្នុងនោះដែរសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ៗថា ប្រសិនបើឱសថស្ថានណាដែលនៅតែបន្តលក់ម៉ាស់ក្នុងតម្លៃថ្លៃ នឹងប្រើវិធានការបិទមិនឱ្យរកស៊ីមួយជីវិត ក្នុងករណីការអំពាវនាវគ្មានប្រសិទ្ធភាព ។ សម្ដេច បានបញ្ជាក់ថា ឱសថស្ថាន ឬអ្នកលក់ម៉ាស់ទាំងអស់សូមទម្លាក់ថ្លៃជាបន្ទាន់ ។ ប្រសិនបើមិនដូច្នេះ នឹងមានវិធានការត្រូវបិទមិនឱ្យរកស៊ីមួយជីវិតដើម្បីឱ្យរាងចាលតែម្ដង ។