រំភើបចិត្តណាស់...សូមគោរព និងកោតសរសើរដោយស្មោះអស់ពីចិត្ត ចំពោះស្មារតី និងឆន្ទះ របស់ទ័ពអាវ ស ជួរមុខរបស់យើង គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាស ដែលសម្ដេចជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណ៤០០នាក់នៅវិមានសន្តិភាព។

ដោយឡែកនៅមុននេះបន្តិច មានគណនីហ្វេសប៊ុករបស់ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "សូមគោរព និងកោតសរសើរដោយស្មោះអស់ពីចិត្ត ចំពោះស្មារតី និងឆន្ទះ របស់ទ័ពអាវ ស ជួរមុខរបស់យើង គឺគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា​ង៣០០នាក់ ក្នុងបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។

យើងចងចាំគំរូវីរភាពរបស់អ្នក ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីសង្គ្រោះជីវិតមនុស្ស។ #រួមគ្នាប្រយុទ្ធនឹងមេរោគកូវីដ១៩ #កម្ពុជាស៊ូស៊ូ"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបាន សម្តែងការអរគុណ និងកោតសរសើរ ចំពោះឆន្ទះរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ និងដើម្បីមើលថែទាំអ្នកជំងឺ ឲ្យទទួលបានភាពកក់ក្តៅ និងសុវត្ថិភាព និងឆាប់បានទៅជួបជាមួយក្រុមគ្រួសារវិញ។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ