សូមសរសើរទឹកចិត្តប្អូនៗ...ក្រុមក្មេងៗរតនៈវិបុល បានចូលរួមបរិច្ចាគទឹកប្រាក់ នៅក្នុងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នូវចំនួនទឹកប្រាក់...
ស៊ីហៀង
-

បងប្អូនជាច្រើនប្រាកដជាបានស្គាល់យើងពីក្រុមកំប្លែង ក្មេងៗ រតនៈ វិបុល ដែលទទួលបានការសើចសប្បាយ ពេញបណ្តាញសង្គម Youtube ។ ដោយមើលឃើញពីភាពលំបាក និងចង់ចូលរួមចំណែកនៅក្នុងការជួយ ដែលនេះគឺជាសន្តានចិត្តបន្តិចបន្តួចរបស់ពួកគាត់។

បើយោងតាមគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានបង្ហោះសារឲ្យដឹងថា "សូមគោរពអរគុណដល់ក្រុមក្មេងៗ រតនៈ វិបុល ដែលបានបរិច្ចាគទឹកប្រាក់ 1,000ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា"។

ទាំងនេះគឺជាទឹកចិត្តដ៏ល្អមួយរបស់កូនខ្មែរ ក្នុងការចែករំលែក មិនថាពេលមានទុក្ខ ឬ ក៏សប្បាយរីករាយ គឺពួកយើងតែងតែចែករំលែកដល់គ្នាជានិច្ច។ ជាក់ស្តែងនៅក្នុងនោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងកោតសរសើរដល់ប្អូនៗ ដែលមានទឹកចិត្តនៅក្នុងការចែករំលែកមួយនេះ៕

ប្រភព៖ ហេង ឡុង