រំភើបចិត្តណាស់...ថៅកែសណ្ឋាគារធំជាងគេលំដាប់ទី ១ នៅតាកែវ សម្រេចសណ្ឋាគារជាផ្តល់កន្លែងសម្រាប់ព្យាបាលជំងឺកូវីដ ១៩
ស៊ីហៀង
-

ខណៈពេលវីរុសកូវីដ១៩ បានមកកម្ពុជានោះ គេសង្កេតឃើញថា មានបងប្អូនជាច្រើន បានសហការគ្នា ដើម្បីប្រមូលថវិការ និងមានការផ្តល់ជាកន្លែងសម្រាប់ឲ្យបងប្អូនដែលផ្ទុកកូវីដ១៩ បានស្នាក់នៅ និងព្យាបាល ថែទាំសុខភាព ។ ទឹកចិត្តដ៏ត្រចះត្រចង់នេះ ពិតជាធ្វើឲ្យមហាជនមានអារម្មណ៍រំភើបឥតឧបមា។

ដោយឡែកក្នុងនាមជាកូនខ្មែរមួយរូប លោក Kimchhen Lay បានបង្ហោះសាថា "ក្នុងនាមជាខ្មែរ ត្រូវតែជួយនៅពេលដែលប្រទេសជាតិពេលជួបឧបសគ្គ ។ ខ្ញុំបាទបាន ផ្ដល់នូវការសហការជាមួយសាលាខេត្ត ដើម្បីទទួលជនជាតិរួមឈា មខ្មែរ ដែលសង្ស័យកើតជំងឺ covid_19 ។

អរគុណឯកឧត្តមអភិបាលខេត្ត អ៊ូច ភា ដែលបានជ្រើសរើសសណ្ឋាគារសេវេនដេអីន ជាសណ្ឋាគារធំជាងគេលំដាប់ទី 1 នៅតាកែវ។ ខ្ញុំបាទពិតជាមានភាពកក់ក្តៅណាស់ ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម ។

ជាចុងក្រោយនេះសូមអរគុណដល់គណៈគ្រប់គ្រងខេត្តតាកែវទាំងមូល និងសូមបួងសួងដល់ទេព្តាឆ្នាំចាស់និងឆ្នាំថ្មីឱ្យជំងឺកាចសាហា វនេះផុតរលត់យ៉ាងឆាប់រហ័ស និងជូនពរជនរួមឈា មខ្មែរទាំងអស់ឱ្យមានសេចក្តីសុខល្អ ឆ្លងផុតឧបសគ្គនានាដែលកើតមានឡើង"។

ប្រភព៖​ Kimchhen Lay