កាន់តែរំភើបហើយ...ក្រុមគ្រូពេទ្យ កម្ពុជាយើង បានព្យាបាលអ្នកផ្ទុកវីរុសកូវីដ១៩ បានជាសះស្បើយសរុបគឺចំនួន១០ហើយ...
រាជធានីភ្នំពេញ ៖ បើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា "រហូតម៉ោង ៩:៣០យប់ ថ្ងៃទី ២៥ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID-19 ៥នាក់ (បារាំង២ ខ្មែរ៣)សរុបទាំងអស់ប្រទេសយេីងមានចំនួន ៩៦ករណី និង យេីងបានព្យាបាលជាសះស្បេីយចំនួន៤នាក់ទៀត ស្លាប់គ្មាន សូមអានតារាងខាងក្រោម។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥"។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកក៏បានបង្ហាញពីចំនួន អ្នកឆ្លងនៅ កម្ពុជាយើង ដោយសរុបទាំងអស់ចំនួន៩៦ករណី ហើយនៅក្នុងនោះ ក៏មានចំនួនអ្នកជាសះស្បើយចំនួន១០នាក់ ដែលក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះ និងស្រុកកំណើតវិញផងដែរ។



ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។