បើយោងតាមផេកផ្លូវការរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបង្ហោះសារនៅជូនបងប្អូនប្រជាពលរដ្ឋ ខ្មែរ ដែលកំពុងរស់នៅ សិក្សា ធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ អំពីស្ថានភាពនៃការរីករាលដាលនៃកូវីដ១៩ និងវិធានការទប់ស្កាត់របស់រដ្ឋាភិបាល និងអាជ្ញាធរដែនដីជប៉ុន។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "សេចក្តីជូនដំណឹង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សា ធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ អំពីស្ថានភាពនៃការរីករាលដាលនៃកូវីដ១៩ និងវិធានការទប់ស្កាត់របស់រដ្ឋាភិបាល និងអាជ្ញាធរដែនដីជប៉ុន។

ក្នុងករណីបងប្អូនចង់ប្រឹក្សាយោបល់ សូមទាក់ទង៖
- ហ្វេសប៊ុកស្ថានទូត៖ Royal Embassy of Cambodia in Japan
- ទូរស័ព្ទក្រុមការងារស្ថានទូត៖
០៨០ ៤៦៨៩ ៩៣៧៤ សម្រាប់សហគមន៍ និងនិស្សិត និង
០៨០ ៣៤៥៩ ៧៨៨៩ សម្រាប់កម្មសិក្សាការី និងពលករជំនាញ
- ទូរស័ព្ទ Hotline របស់អាជ្ញាធរជប៉ុន៖ ០៣ ៥៣២០ ៤៥៩២ សម្រាប់មណ្ឌលប្រឹក្សាយោបល់នៅ តូក្យូ និង ០៥០ ៣៨១៦ ២៧៨៧ សម្រាប់ភ្ញៀវទេសចរណ៍។
ស្ថានទូតសូមឆ្លៀតឱកាសនេះជូនពរបងប្អូនទាំងអស់មានសុខភាពល្អ និងចៀសសផុតពីការឆ្លងវីរូស កូវីដ១៩។
ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន